លេខទំនាក់ទំនងផ្នែកប្រព័ន្ធផ្សព្វផ្សាយ៖ Sarah Bryce, (424) 362-9462
Bruce Mirken, ផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ វិទ្យាស្ថាន Greenlining (415) 846-7758
ROSEMEAD, Calif., ថ្ងៃទី 27 មិថុនា 2017 —Southern California Edison ដែលជាក្រុមហ៊ុនឈានមុខគេ នៅក្នុងការបំប្លែងវិស័យថាមពល ថ្ងៃនេះបានធ្វើការប្រកាសនូវភាពជាដៃគូរជាមួយវិទ្យាស្ថាន The Greenlining Institute ដែលជាក្រុមតស៊ូមតិ និងក្រុមអ្នកគោលនយោបាយឈានមុខគេ នៃរដ្ឋកាលីហ្វ័រញ៉ាដែល ធ្វើការងារលើសមភាពបរិស្ថាន និងសង្គម និងធ្វើការអភិវឌ្ឍន៍នូវដំណោះស្រាយនានា ដែលផ្តោតលើសហគមន៍សម្រាប់ខ្យល់អាកាស និងអាកាសធាតុដែលនាំមកនូវសុខភាពល្អ។
ភាពជាដៃគូនេះ គឺជាជំហ៊ានដ៏ធំមួយឆ្ពោះទៅរកការចូលរួមពាក់ព័ន្ធដោយផ្ទាល់ ស្តីអំពីការមានលទ្ធភាពទទួលបានថាមពលស្អាត គុណភាពខ្យល់ និងបញ្ហាបម្រែ បម្រួលអាកាសធាតុ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង។ វិទ្យាស្ថាន Greenlining នឹងសម្របសម្រួលនូវកិច្ចសន្ទនាសហការរវាងក្រុមហ៊ុន SCE និងអង្គការនានាដែលធ្វើការនៅតាមបណ្ដាសហគមន៍ ដែលមានប្រាក់ចំណូលទាបដែលត្រូវទទួលរងប៉ះពាល់ដោយឡែកពីគ្នា ដោយសារធាតុពុលបញ្ចេញទៅក្នុងខ្យល់ និងឥទ្ធិពលបរិស្ថានដទៃទៀត។
ដោយធ្វើការរួមទាំងអស់គ្នា ភាគីទាំងអស់អាចបង្កើតបានយ៉ាងផ្ចិតផ្ចង់ និងជួយជ្រោមជ្រែងគោលនយោបាយ និងកម្មវិធីរដ្ឋ និងតំបន់ដើម្បីធ្វើឲ្យគុណភាពខ្យល់ប្រសើរឡើងសម្រាប់សហគមន៍ ដែលមិនមានតំណាងគ្រប់គ្រាន់ និងនាំមកនូវការវិនិយោគបច្ចេកវិជ្ជាថាមពលស្អាត ការងារ “បៃតង” និងការបណ្តុះបណ្តាលការងារដល់ពួកគេ។
“ខ្យល់អាកាស និងអាកាសធាតុដែលនាំមកនូវសុខភាពល្អ មានទំនាក់ទំនងទៅវិញទៅមកជាមួយគ្នា ហើយដើម្បីធ្វើឲ្យប្រសើរដល់គុណភាពខ្យល់ក្នុងតំបន់ និងដើម្បីបំពេញឲ្យបានទៅតាមគោលដៅផ្នែកឧស្ម័នផ្ទះកញ្ចក់ឆ្នាំ 2030 របស់រដ្ឋ វាជាការសំខាន់ដែលពលរដ្ឋនៃរដ្ឋកាលីហ្វ័រញ៉ាគ្រប់រូប មិនថាតំបន់ភូមិស្ថានរស់នៅ ឬមានប្រាក់ចំណូលយ៉ាងណានោះឡើយ មានឱកាសចូលរួម និងទទួលបានអត្ថប្រយោជន៍ អំពីបដិវត្តន៍ថាមពលស្អាត” នេះជាប្រសាសន៍របស់ប្រធានក្រុមហ៊ុន SCE លោក Ron Nichols។ “ប្រការទាំងអស់នេះ រួមបញ្ចូលទាំងការអនុម័តនូវយានយន្តអគ្គីសនី ប្រសិទ្ធិភាពថាមពល ថាមពលដែលអាចប្រើប្រាស់ឡើងវិញដែលត្រូវបានចែកចាយ និងការបណ្តុះបណ្តាលការងារសម្រាប់ការងារថាមពលស្អាត។ ការចាប់ដៃគូរជាមួយវិទ្យាស្ថាន Greenlining Institute គឺជាវិធីមួយនៃវិធីជាច្រើន ដែលយើងកំពុងតែស្តាប់អតិថិជន អំពីវិធីប្រសើរបំផុត ក្នុងការនាំយកបច្ចេកវិជ្ជាថាមពលស្អាតមកឲ្យគ្រប់គ្នា”។
លោក Orson Aguilar ដែលជាប្រធាននៃវិទ្យាស្ថាន The Greenlining Institute បានមានប្រសាសន៍ថា “ការចាប់ដៃគូជាមួយក្រុមហ៊ុន SCE — ដើម្បីបាញ់ភ្លើងបញ្ចាំងបំភ្លឺពន្លេច ទៅលើឧបសគ្គចំពោះការអនុវត្តន៍ប្រកាន់យកជាសុះសាយជាទូទៅ នូវយានយន្តអគ្គីសនី និងដើម្បីសម្លឹងទៅកាន់យន្តការផ្ដល់មូលនិធិផ្សេងៗគ្នាទៅដល់សហគមន៍ដែលបាត់បង់ឱកាសទទួលបានថាមពលដែលអាចប្រើប្រាស់ឡើងវិញ — មានន័យថា យើងបានជោគជ័យនៅក្នុងការនាំយកបញ្ហាសមភាព បរិស្ថានទៅកាន់ទំនោរនិន្នាការទូទៅ ហើយទាំងអស់គ្នាយើងអាចធ្វើការចុះឡើង ទៅមកលើខ្សែសង្វាក់ថាមពល ដើម្បីបង្កើតបានយ៉ាងផ្ចិតផ្ចង់កម្មវិធី និងគោលនយោបាយដ៏ឆ្លាតវៃ ដើម្បីរំកិលបំលាស់ទីមនុស្សគ្រប់គ្នា ឆ្ពោះទៅមុខ”។
អង្គការសហគមន៍ច្រើនជាង 20 បានចូលរួមនៅក្នុងកិច្ចប្រជុំ អំពីការចូលរួមពាក់ព័ន្ធផ្ទាល់លើកទីមួយ នាថ្ងៃទី 8 មិថុនា ដែលសហការធ្វើជាម្ចាស់ចាត់ចែងកម្មវិធីដោយក្រុមហ៊ុន SCE និងវិទ្យាស្ថាន Greenlining Institute ។ ក្រុមកាងារបានពិភាក្សាអំពីចំណុចគន្លឹះ និងអត្ថប្រយោជន៍ នៃការតាក់តែងគម្រោងថាមពលពន្លឺព្រះអាទិត្យសហគមន៍ រួមមានកម្មសិទ្ធិភាពរបស់សហគមន៍ ការបណ្តុះបណ្តាលការងារ ការអប់រំ និងការផ្សព្វផ្សាយលើកកំពស់ការយល់ដឹង។
ក្រុមហ៊ុន SCE បានផ្តួចផ្តើមរួចហើយ នូវកម្មវិធីជាច្រើនដើម្បីពន្លឿនល្បឿននៃការអនុវត្តន៍ប្រើប្រាស់បច្ចេកវិជ្ជាថាមពលស្អាត ដើម្បីកាត់បន្ថយនូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបំពុលខ្យល់។ កាលពីខែមករាឆ្នាំមុន ក្រុមហ៊ុន SCE បានដាក់ជូនទៅកាន់គណៈកម្មការសេវាកម្មសាធារណៈ រដ្ឋកាលីហ្វ័រញ៉ា (CPUC) នូវផែនការដ៏ទូលំទូលាយសម្រាប់ពង្រីកមធ្យោបាយដឹកជញ្ជូនដើរដោយអគ្គីសនី នៅក្នុងតំបន់សេវាកម្មរបស់ខ្លួន។ ដោយស្របគ្នាជាមួយនឹងមុខនាទីរយៈពេលយូរអង្វែងរបស់ក្រុមហ៊ុន SCE នៅក្នុងការគាំទ្រជ្រោមជ្រែងដល់មធ្យោបាយដឹកជញ្ជូនដើរដោយអគ្គីសនី ដើម្បីកាត់បន្ថយការបញ្ចេញធាតុពុលកខ្វក់ទៅក្នុងខ្យល់ និងកាត់បន្ថយការបញ្ចេញកាបោន ផែនការនោះមានគោលបំណងសំដៅឆ្ពោះបង្កើនការបញ្ចូលភ្លើងអគ្គីសនីឡាន ឡានក្រុង ឡានទ្រុងធុនមធ្យម និងធុនធ្ងន់ និងយានយន្ត និងឩបរណ៍បរិក្ខារឧស្សាហកម្មនានាទៀត។ ក្រុមហ៊ុន SCE នាពេលថ្មីៗនេះ បានចាប់ផ្តើមដំណើរការកម្មវិធីពានរង្វាន់ឥន្ធនៈស្អាត ដែលផ្តល់នូវប្រាក់បង្វិលត្រលប់មកវិញជាសាច់ប្រាក់សុទ្ធចំនួន $450 ទៅដល់អតិថិជនក្រុមហ៊ុន SCE ដែលទិញយានយន្តអគ្គីសនី (EV) ថ្មី ឬដែលត្រូវបានកាន់កាប់ជាកម្មសិទ្ធិពីមុនរួចមកហើយ។
ក្រុមហ៊ុន SCE ក៏ធ្វើការផងដែរ ដើម្បីពន្លឿនល្បឿន លើការអនុវត្តន៍ប្រើប្រាស់ប្រសិទ្ធិភាពថាមពល និងថាមពលដែលអាចប្រើឡើងវិញដោយផ្តល់នូវកម្មវិធី ដែលត្រូវបាន CPUC ផ្តល់សិទ្ធិអនុញ្ញាតទៅដល់អតិថិជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមប្រាក់ចំណូល — គឺកម្មវិធីថាមពលពន្លឺព្រះអាទិត្យសម្រាប់ទីលំនៅដែលមានតម្លៃសមរម្យ (SASH) ថាមពលពន្លឺព្រះអាទិត្យសម្រាប់ទីលំនៅពហុគ្រួសារ (MASH) និង កម្មវិធីជំនួយសន្សំថាមពល ដែលជួយក្រុមគ្រួសារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រាក់ចំណូលឲ្យសំចៃថាមពល និងកាត់បន្ថយតម្លៃអគ្គីសនីរបស់ពួកគេ។
អំពីក្រុមហ៊ុន Southern California Edison
ក្រុមហ៊ុន Edison International (NYSE:EIX) ក្រុមហ៊ុន Southern California Edison គឺជាសេវាកម្មសាធារណៈមួយ ក្នុងចំណោមសេវាកម្មសាធារណៈអគ្គី សនីធំបំផុតក្នុងប្រទេស ដែលបម្រើការជូនដល់ប្រជាជនចំនួនប្រហែល 15 លាននាក់ តាមរយៈគណនីអតិថិជនចំនួន 5 លានគណនី នៅក្នុងតំបន់ផ្តល់សេវាកម្មទំហំ 50,000 ម៉ាយល៍ការេ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាភាគកណ្តាល ជាប់មាត់ឆ្នេរ និងភាគខាងត្បូង។
###