អ្នកទំនាក់ទំនងផ្នែកប្រព័ន្ធផ្សព្វផ្សាយៈ Susan Cox, (626) 302-2255

ក្រុងរូសមីដ រដ្ឋកាលីហ្វ័រនីញ៉ា ថ្ងៃទី 1 ខែតុលា ឆ្នាំ 2015 — កម្មវិធីអ្នកអាហាររូបករណ៍ Edison របស់ក្រុមហ៊ុន Edison International ដែលជួយសិស្សវិទ្យាល័យ សម្រេចក្តីសុបិន្តរបស់ខ្លួន ក្នុងការចូលរៀននៅមហាវិទ្យាល័យ និងបន្តរការសិក្សាផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) បានប្រកាសការ ទទួល​ពាក្យ ឆ្នាំសិក្សា 2015-2016 ដែលចាប់ផ្តើម ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 1 ខែកុម្ភៈ។

សិស្សវិទ្យាល័យចំនួន 30 នាក់ ដែលនៅក្នុងតំបន់សេវាកម្មរបស់ក្រុមហ៊ុន​ Southern California Edison’s (SCE) ត្រូវបានផ្តល់នូវអាហាររូបករណ៍ ដែលមានចំនួនទឹកប្រាក់ 40,000 ដុល្លារ ក្នុងម្នាក់ៗ ដែលត្រូវគេបង់អោយក្នុងរយៈពេលជាងបួនឆ្នាំ។  ចាប់តាំងពីឆ្នាំ 2006 មក​​ ក្រុមហ៊ុនអេឌីសុន អន្តរៈជាតិ​ (Edison International) ដែលជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុន SCE បានផ្តល់អាហារូបករណ៍ចំនួន 5.3 លានដុល្លារ ដល់សិស្សចំនួន 520  នាក់ ក្នុងកម្មវិធីអាហារូបករណ៍ Edison Scholars។

លោក Tammy Tumbling ប្រធានផែ្នកមនុស្សធម៌ និងការ​វិនិយោគលើសហគមន៍នៃក្រុមហ៊ុន SCE បានមាន​ប្រសាសន៍​ថា, “កម្មវិធីអ្នកអាហារូបករណ៍ Edison Scholars របស់យើង ជួយដល់សិស្សមកពីគ្រូសារ​មានប្រាក់ចំណូលទាប និងសិស្សដែលមានជិវភាពទន់ខ្សោយ ឲ្យបានបន្តរការសិក្សាផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា"។ “អាជីពនឹងឱកាសការងារក្នុងសតវត្សរ៍ទីម្ភៃមួយ នឹងត្រូវបានពង្រឹងតាមរយៈជំនាញឯកទេស STEM សម្រាប់យុវជន ដូច្នេះហើយ យើង​សូមជំរុញលើកទឹកចិត្តសិស្សវិទ្យាល័យមកពីតំបន់សេវាកម្មនៃក្រុមហ៊ុន SCE ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ ដាក់ពាក្យសុំ​អាហារូបករណ៍ Edison"។

បេក្ខជនត្រូវមានពិន្ទុ 3.0 GPA ឬខ្ពស់ជាងនេះ ហើយរស់នៅ ឬរៀននៅសាលាវិទ្យាល័យរដ្ឋ ឬឯកជននៅក្នុងតំបន់​សេវាកម្មរបស់​ក្រុមហ៊ុន SCE។ សិស្សវិទ្យាល័យ ត្រូវតែបង្ហាញពីតម្រូវ​ការផ្នែកហិរញ្ញវត្ថុ និងផែនការដើម្បីក្លាយជានិស្សិតថ្នាក់ឧត្តមសិក្សាពេញម៉ោង លើមុខជំនាញវិស្វកម្មអគ្គិសនី វិស្វកម្មមេកានិច វិស្វកម្មស៊ីវិល វិស្វកម្ម​កុំព្យូទ័រ វិស្វកម្មឧស្សាហកម្ម វិទ្យាសាស្រ្តកុំព្យូទ័រ/ប្រព័ន្ធព័ត៌មានវិទ្យា វិស្វកម្មបរិស្ថាន ឬវិទ្យាសាស្រ្តបរិស្ថាន នៅមហាវិទ្យាល័យ ឬសាកលវិទ្យាល័យ ដែល មានការសិក្សារយៈពេលបួនឆ្នាំ។សិស្សមកពីសហគមន៍ដែលទទួលបានសេវាកម្មតិចតួច និងជាជនជាតិភាគតិច​ ត្រូវបានលើកទឹកចិត្ត​ជាពិសេសឲ្យដាក់ពាក្យសុំ។

ដើម្បីដាក់ពាក្យ និងទទួលបាននូវព័ត៌មានបន្ថែម​ អំពីសិទ្ធិក្នុងការទទួលបានអាហារូបករណ៍ សិស្សត្រូវបានលើកទឹកចិត្តជាពិសេសឲ្យចូលទៅកាន់គេហទំព័រ៖ scholarsapply.org/edisonscholars

ឈ្មោះអ្នកទទួលអាហាររូបករណ៍ នឹងត្រូវប្រកាស នៅខែមេសាឆ្នាំក្រោយ។ អ្នកទទួលអាហារូបករណ៍ ក៏អាចមានសិទ្ធិ ទទួលបានកម្មសិក្សានៅក្រុមហ៊ុន SCE នៅ រដូវក្តៅផងដែរ បន្ទាប់ពីបានបញ្ចប់ការសិក្សា នៅឆ្នាំទីពីរនៅមហាវិទ្យាល័យ។ 

ការគាំទ្ររបស់ក្រុមហ៊ុន Edison International ដើម្បីបុព្វហេតុសប្បុរសធម៌ ដែលមានដូចជាកម្មវិធីអាហារូបករណ៍ Edison Scholars នេះជាដើម ត្រូវបានផ្តល់ មូលនិធិទាំងស្រុង ដោយម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Edison International។ ការទូទាត់វិក្កយបត្រថ្លៃសេវាសាធារណៈរបស់អតិថិជនក្រុមហ៊ុន SCE មិនផ្ដល់ជា មូលនិធិ ដល់ការបរិច្ចាគរបស់ក្រុមហ៊ុនឡើយ។ លើសពីនេះទៅទៀត សមាជិកក្រោមបន្ទុកគ្រួសារ របស់បុគ្គលិកក្រុមហ៊ុន Edison International មិនមានសិទ្ធិ ដាក់ពាក្យសុំអាហាររូបករណ៍ ពីកម្មវិធី Edison Scholars ឡើយ។

អំពី​ក្រុមហ៊ុន Edison International

ក្រុមហ៊ុន Edison International (NYSE:EIX) តាមរយៈក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួន គឺជាក្រុមហ៊ុនផលិត និងចែកចាយថាមពលអគ្គិសនី និងវិនិយោគលើអចលន ទ្រព្យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ដោយរួមទាំងថាមពលដែលអាចបង្កើតឡើងវិញផងដែរ។ ក្រុមហ៊ុន Edison International  ដែលមានទីស្នាក់ការនៅទីក្រុង រូសមីដ រដ្ឋកាលីហ្វ័រនីញ៉ា គឺជាក្រុមហ៊ុនមេ​ របស់ក្រុមហ៊ុន Southern California Edison។