Media Contact: Susan Cox, (626) 302-2255

ក្រុងរូសមីឌ, រដ្ឋកាលីហ្វ័រនីញ៉ា, ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៦ — វាជាការចំណាយអោយមានសុបិន្តធំធេង ហើយអេឌីសុនអន្តរៈជាតិ ដែលជាក្រុមហ៊ុនមេ នៃក្រុមហ៊ុនអេឌីសុនប្រចាំរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង (SCE) តាមរយៈកម្មវិធីអ្នកប្រាជ្ញ អេឌីសុន ដែលមានទឹកប្រាក់ ១.២ ​លានដុល្លារ ដែលនឹងជួយដល់សិស្សានុសិស្សពេញវ័យទាំងឡាយ តាមសាលាមធ្យមសិក្សា ដែលមានចំណង់ចំណូលចឹត្តខាងមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម ឬគណឹតវិជ្ជា (STEM) សំរេចបាននូវគោលដៅ នៃមុខវិជ្ជាសិក្សាទាំងឡាយរបស់ពួកគេ។

រៀងរាល់ឆ្នាំ ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ​ ផ្តល់នូវអាហាររូបករណ៍ ដែលមានទឹកប្រាក់ចំនួន ៤០,០០០ ដុល្លារ, ដែលត្រូវបង់អោយក្នុងរយៈពេលច្រើនជាងបួនឆ្នាំ ទៅកាន់សិស្សវិទ្យាល័យចំនួន ​៣០ ​នាក់ ដែលមានផែនការនឹងរៀនយកនូវមុខជំនាញ STEM នៅតាមបណ្តាមហាវិទ្យាល័យ ឬសកលវិទ្យាល័យនានា។  ការដាក់ពាក្យស្នើសុំអាហាររូបករណ៍ ឥឡូវនេះ កំពុងតែទទួលការដាក់ពាក្យ រហូតដល់ដល់ថ្ងៃទី ១ ខែកុម្ភៈ។

សិស្សដែលមានលទ្ធភាពទទួលយកបាន​ ត្រូវតែរស់នៅ ឬចូលរៀននៅវិទ្យាល័យសាធារណៈ ឬឯកជននៅក្នុង តំបន់ទឹកដីសេវាកម្មរបស់ក្រុមហ៊ុនអេឌីសុនប្រចាំរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង ឬក៍រៀននៅសាលាវិទ្យាល័យដែលមានលទ្ធភាពទទួលបាន នៅជុំវិញស្ថានីយ៍ផលឹតនុយក្លែរសានអូណូហ្រ្វែ របស់ក្រុមហ៊ុនអេឌីសុន ប្រចាំរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង។  សូមពិនិត្យមើល scholarsapply.org/edisonscholars សំរាប់បញ្ជី នៃសាលាវិទ្យាល័យនានា ដែលបានកំណត់។

អ្នកដាក់ពាក្យស្នើសុំទាំងឡាយ ត្រូវតែមានផែនការដើម្បីក្លាយជានិស្សិតថ្នាក់បរិញ្ញាប័ត្រ សិក្សាពេញម៉ោង លើមុខជំនាញមួយ ក្នុងចំណោមវិស័យ STEM ដូចខាងក្រោមនេះ៖ គណឹតវិទ្យា វិស្វកម្ម កុំព្យូទ័រ និងសេវាកម្មពត៌មាន ធនធាន នឹងការអភិរក្សធម្មជាតិ និងវិទ្យាសាស្រ្តរាងកាយ។

លោក Tami Bui នាយកចាត់ការទូទៅ នៃសាជីវកម្មសុខុមាលភាពនៃក្រុមហ៊ុន SCE បានមានប្រសាសន៍ថា, “ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ ផ្តល់ជំនួយជាថវិការដល់កម្មវិធីអប់រំ និងកម្មវិធីអាហាររូបករណ៍ គឺដោយសារ វាជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយ របស់ពួកយើង ក្នុងការជួយចិញ្ចឹមបីបាច់រក្សាដល់អ្នកប្រាជ្ញទាំងឡាយ នាថ្ងៃអនាគត”។

“កម្មវិធីអ្នកប្រាជ្ញអេឌីសុន ផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលអនុញ្ញាតិអោយសិស្សទាំងឡាយ ចូលរួមរៀនសូត្រនូវសាលាមហាវិទ្យាល័យ នឹងសកលវិទ្យាល័យនានា ដែលពួកគេបានគឹតថាឈោងទៅមិនដល់ ហើយអនុញ្ញាត្តិអោយពួកគេផ្តោតលើការសិក្សារៀនសូត្ររបស់ពួកគេ ជាជាងពួកគេមានការព្រួយបារម្មណ៍អំពី ថាតើពួកគេនឹងត្រូវបង់ថ្លៃសាលាដោយរបៀបណា”។

ចាប់តាំងពីឆ្នាំ ២០០៦ មក​​ ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ​ បានផ្តល់ជំនួយហិរញ្ញវត្ថុ គាំទ្រដល់ការអប់រំជាន់ខ្ពស់ដល់សិស្សចំនួន ៥៥០ នាក់ ដោយបានផ្តល់នូវទឹកប្រាក់ជឹតប្រហែល​ ៦.៥ លានដុល្លារ ក្នុងកម្មវិធីអាហាររូបករណ៍។

អ្នកដាក់ពាក្យសុំ ត្រូវតែជាសិស្សមធ្យមសិក្សា ហើយយ៉ាងហោចណាស់មានពិន្ទុយ៉ាងតិច ៣.០ GPA បន្តរជាប់រហូត ហើយបង្ហាញនូវតម្រូវការផ្នែកហិរញ្ញវត្ថុ។  ដើម្បីដាក់ពាក្យសុំ និងទទួលបានពត៌មានបន្ថែម អំពីភាពដែលអាចទទួលបាន សិស្សទាំងឡាយ បានត្រូវលើកទឹកចឹត្តអោយចូលទៅទស្សនាក្នុងៈ scholarsapply.org/edisonscholars។ សិស្សទាំង ឡាយដែលមកពីសហគមន៍ទទួលបាននូវសេវាកម្មតិចតួច និងជាជនជាតិភាគតិច​ ត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យសុំ។

អ្នកទាំងឡាយដែលទទួលបាននូវអាហាររូបករណ៍ នឹងត្រូវប្រកាសនាខែមេសា។​​ អ្នកទទួលបាននូវអាហាររូបករណ៍ផងដែរ អាចនឹងត្រូវប្រកាសនៅខែមេសា ឆ្នាំក្រោយ។ អ្នកទទួលអាហារូបករណ៍ ក៍អាចមានសិទ្ធិទទួលបាន នូវកម្មសិក្សានារដូវក្តៅ នៅក្រុមហ៊ុន SCE នៅ រដូវក្តៅផងដែរ បន្ទាប់ពីបានបញ្ចប់ការសិក្សា នៅឆ្នាំទីពីរ នៅមហាវិទ្យាល័យ។

ការគាំទ្ររបស់ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ គឺដើម្បីបុព្វហេតុសប្បុរសធម៌ទាំងឡាយនានា ដែលមានក្នុងកម្មវិធីអាហារូបករណ៍ Edison Scholars នេះ គឺត្រូវបានផ្តល់មូលនិធិទាំងស្រុង ដោយម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ។ ការទូទាត់វិក្កយប័ត្រ​ថ្លៃសេវា​សាធារណៈ របស់អតិថិជន​ក្រុមហ៊ុន SCE មិនផ្ដល់ជាមូលនិធិ ដល់ការបរិច្ចាគរបស់ក្រុមហ៊ុនឡើយ ហើយសមាជិកក្រោមបន្ទុកគ្រួសារទាំងឡាយ នៃ​ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ និងនិយោជិកទាំងឡាយរបស់ SCE គឺមិនមានសិទ្ធិដាក់ពាក្យសុំអាហាររូបករណ៍ សំរាប់កម្មវិធីអ្នកប្រាជ្ញអេឌីសុន ឡើយ។