ទំនាក់ទំនងសារព័ត៌មាន៖ Taelor Bakewell, (626) 302-2255

ROSEMEAD, Calif., ថ្ងៃទី 1 ខែតុលា ឆ្នាំ 2020 — សិស្សវិទ្យាល័យនៅឆ្នាំបញ្ចប់ ដែលមានក្តីសុបិនចង់មានអនាគតភ្លឺស្វាង និងធ្វើឲ្យមានការផ្លាស់ប្តូរតាមរយៈការសិក្សាមុខវិជ្ជា វិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម ឬគណិតវិទ្យា (STEM) បានត្រូវអញ្ជើញមកដាក់ពាក្យសម្រាប់ កម្មវិធីអាហាររូបករណ៍ Edison របស់ក្រុមហ៊ុន Edison International ដែលមានទឹកប្រាក់ $1.2 លាន។

ជារៀងរាល់ឆ្នាំ Edison International ដែលជាក្រុមហ៊ុនមេរបស់ Southern California Edison ផ្តល់អាហាររូបករណ៍ដែលមានទឹកប្រាក់ $40,000 ជាច្រើន កន្លែងសម្រាប់រយៈពេលសិក្សាបួនឆ្នាំ ដល់សិស្សវិទ្យាល័យ 30 នាក់ ដែលមានគម្រោងចាប់យកមុខវិទ្យា STEM នៅតាមមហាវិទ្យាលល័យ ឬសាកលវិទ្យាល័យ សហរដ្ឋអាមេរិកសិក្សារយៈពេលបួនឆ្នាំ។ សូមមើល បញ្ជីមុខវិជ្ជា STEM ដែលមានផ្តល់ជូន

ឥឡូវនេះយើងកំពុងទទួលពាក្យអាហាររូបករណ៍រហូតដល់ថ្ងៃទី 14 ខែធ្នូ។ ដើម្បីដាក់ពាក្យ និងទទួលបានព័ត៌មានបន្ថែមអំពីលក្ខណសម្បត្តិជ្រើសរើស សូមចូលមើល៖ edisonscholars.com

បេក្ខជនត្រូវតែរស់នៅក្នុង តំបន់គ្របដណ្តប់សេវាកម្មរបស់ SCE ហើយមានគម្រោងចង់ក្លាយជានិស្សិតបរិញ្ញាប័ត្រ ពេញម៉ោង សិក្សាលើ​មុខ​ជំនាញ STEM ​មួយ។ សិស្សដែលមានលក្ខណសម្បត្តិ ត្រូវតែជាសិស្សវិទ្យាល័យនៅឆ្នាំបញ្ចប់ មាននិទ្ទេស GPA ទាបបំផុត 3.0 និងបង្ហាញថា​ មានតម្រូវការផ្នែកហិរញ្ញវត្ថុ។ សិស្សដែលមកពីបណ្ដាសហគមន៍ក្រខ្សត់ និងជនជាតិភាគតិច ត្រូវបានគេលើកទឹកចិត្តឲ្យដាក់ពាក្យ។ សមាជិកក្នុងបន្ទុកគ្រួសាររបស់និយោជិត និងជនចូលនិវត្តន៍នៃក្រុមហ៊ុន Edison International និង SCE មិនមានសិទ្ធិចូលរួមក្នុងកម្មវិធីអាហាររូបករណ៍ Edison នេះទេ។

លោក Pedro Pizarro ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Edison International បានមានប្រសាសន៍ថា៖ “សាលាដែលមានត្រីវិស័យច្បាស់ លាស់ ហើយព្យាយាមបន្តនូវមហិច្ឆិតារបស់ពួកគេ នៅចំពេលមានវិបត្តិរាតត្បាតនៃជំងឺបែបនេះ ការបើកថ្នាក់រៀននៅឆ្នាំ 2021 បានបង្ហាញរួចទៅហើយពីភាព ធន់របស់ពួកគេ”។ “យើងពិតជាមានមោទនភាព ក្នុងការជួយសិស្សទាំងនេះឲ្យបន្តក្តីសុបិនរបស់ពួកគេលើមុខជំនាញ STEM”។

បេក្ខជនដែលទទួលបានអាហារូបករណ៍ នឹងត្រូវប្រកាសនៅនិទាឃរដូវបន្ទាប់។ ផងដែរ ពួកគេក៏អាច មានសិទ្ទិចូលរួមកម្មសិក្សារដូវក្តៅ ជាមួយ SCE ក្រោយបញ្ចប់ ឆ្នាំទីពីរនៅមហាវិទ្យាល័យ។

ចាប់តាំងពីឆ្នាំ 2006 ក្រុមហ៊ុន Edison International បានផ្តល់អាហាររូបករណ៍ជាច្រើនកន្លែង ដែលមានទឹកប្រាក់ប្រមាណ $11.1 លាន ដល់សិស្សចំនួន 670 នាក់ តាមរយៈកម្មវិធីអាហាររូបករណ៍ Edison។

ការគាំទ្រលើបុព្វហេតុសប្បុរសធម៌នានា របស់ក្រុមហ៊ុន Edison International រាប់ទាំងកម្មវិធីអាហាររូបករណ៍ Edison ទទួលបានការឧបត្ថម្ភទាំងស្រុងពីម្ចាស់ ហ៊ុនរបស់ក្រុមហ៊ុន Edison International។ ការទូទាត់វិក្កយបត្រប្រើប្រាស់អគ្គិសនីរបស់អតិថិជននៃក្រុមហ៊ុន SCE មិនយកទៅប្រើប្រាស់សម្រាប់ការបរិច្ចាគរបស់ក្រុមហ៊ុនឡើយ។

អំពីក្រុមហ៊ុន Edison International
ក្រុមហ៊ុន Edison International (NYSE: EIX) គឺជាក្រុមហ៊ុនមេអគ្គិសនីដ៏ធំបំផុតមួយរបស់ប្រទេស ក្នុងចំណោមក្រុមហ៊ុនមេជាច្រើន ដែលផ្តល់ថាមពលស្អាត និងអាចជឿជាក់បាន និងផ្តល់សេវាថាមពលតាមរយៈក្រុមហ៊ុន ឯករាជ្យរបស់ខ្លួន។ មានស្នាក់ការកណ្តាលនៅក្រុង Rosemead, រដ្ឋ California, Edison International គឺជាក្រុមហ៊ុនមេរបស់ Southern California Edison Company ដែលបម្រើសេវាអគ្គិសនីដល់ប្រជាជន 15 លាននាក់ទូទាំង Southern, Central និង Coastal California។ ផងដែរ Edison International ក៏ជាក្រុមហ៊ុនមេរបស់ Edison Energy ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ថាមពលសកលមួយ ផ្តល់ដំណោះស្រាយថាមពលតាមល​ក្ខណៈទិន្នន័យ និងគ្រប់ជ្រុងជ្រោយ ទៅដល់អ្នកប្រើប្រាស់វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីឆ្លើយតបតាមគោលដៅថ្លៃដើម, ចីរភាព និងហានិភ័យ របស់ពួកគេ។