ទំនាក់ទំនង សារពត៌មាន: Susan Cox, (626) 302-2255
ក្រុងរ៉ូសមីដ, រដ្ឋកាលីហ្វរនីញ៉ា, ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៥ — ដោយសារសីតុណ្ហភាពក្តៅ នឹងរដូវក្តៅនៅបន្តរ អេឌីសុនប្រចាំរដ្ឋកាលីហ័រនីញ៉ាភាគខាងត្បូង (SCE) ក្រើនរំលឹកដល់អតិថិជនទាំងអស់ថា ខ្លួនផ្តល់នូវកម្មវិធីមួយចំនួនផ្សេងៗ នៃប្រសិទ្ធភាពថាមពលដែលនឹងផ្តល់ជារង្វាន់ដល់អតិថិជន ដូចជាកម្មវិធីផ្តល់ប្រាក់បង្វិលអោយវិញ, កម្មវិធីក្រេឌីតវិក្ក័យប័ត្រ នឹងការផ្តល់គ្រឿងលើកទឹកចិត្តផ្សេងៗទៀត ដែលបានបង្កើតឡើងដើម្បីកាត់បន្ថយនូវថាម ពល នឹងបន្ទាបនូវវិក័យប័ត្រអគ្គិសនីផ្សេងៗ។
“មានមធ្យោបាយជាច្រើនយ៉ាងដើម្បីអោយនៅតែត្រជាក់ នឹងមានភាពសុខស្រួសក្នុងអំឡុងរដូវក្តៅនេះ — ក្នុងអំឡុងពេលអាចគ្រប់គ្រងរក្សាតំលៃអគ្គិសនីបាន,” ប្រសាសន៏របស់លោក Mark Wallenrod, ប្រធានផ្នែកប្រតិប័ត្តកម្មវិធីការគ្រប់គ្រងតំរូវការ របស់ SCE។ “ឥឡូវនេះ ច្រើនជាងពេលណាៗទាំងអស់ ប្រជាពលរដ្ឋមានចំណាប់អារម្មណ៏ក្នុងការសន្សំសំចៃថវិការ នឹងជួយដល់បរិដ្ឋាន។ យើងមានមោទនភាពដែលមានលទ្ធភាពជួយដល់អតិថិជនទាំងឡាយរបស់យើងធើ្វដូច្នោះ”។
ឧទាហរណ៏, អតិថិជនទាំងឡាយណាដែលមានអាងទឹក នៅតាមលំនៅដ្ឋានជាលក្ខណៈគ្រួសារទោលរបស់គេ អាចនឹងមានគុណសម្បត្តិទទួលបាននូវការផ្តល់ប្រាក់បង្វិលអោយមកវិញ នូវថវិការចំនួន ២០០ ដុល្លារ ប្រសិនបើពួកគេដូរជំនួសនូវម៉ាសីនបូមអាងទឹកល្បឿនមួយ ឬល្បឿនពីរ ដោយម៉ូដែលម៉ាសីននឹងម៉ូទ័របូមស្រះទឹកដោយល្បឿនបំរែបំរួល ដែលមានគុណវុឌ្ឍិជំនួសវិញ។ ភាពខុសប្លែកគ្នា គឺអាចសន្សំសំចៃបានរហូតដល់ទៅ ៦០ ភាគរយ នៃការសីថាមពលរបស់អាងទឹក និងបង្កើនការសន្សំសំចៃជាអតិបរិមារ។
តាមរយៈកម្មវិធីនិស្សរណកម្មទូរទឹកកក នឹងម៉ាសីនបង្កក របស់ SCE, អតិថិជនទាំងឡាយណាដែលមានទូរទឹកកក នឹង ម៉ាសីនបង្កកចាស់ៗ ឬគ្មានប្រសិទ្ធិភាព អាចទទួលនូវប្រាក់លើកទឹកចិត្ត ៥០ដុល្លារ ដោយបោះចោលនូវគ្រឿង ប្រដាប់ប្រដារប្រើប្រាស់ចាស់ៗ ដែលមានអាយុកាលច្រើនឆ្នាំរបស់ពួកគេ ស្របតាមមធ្យោបាយដែលមានការទទួលខុសត្រូវចំពោះបរិស្ថាន។ SCE នឹងដឹកដោយឥតគិតថ្លៃ នឹងរុះរើដោះវាចេញដោយប្រើប្រាស់នូវស្តង់ដារផ្សេងៗ ក្នុងការបំបាត់ចោលនូវគ្រឿងប្រដាប់ប្រដារប្រើប្រាស់ទាំងនោះ ដោយភាពទទួលខុសត្រូវ។ ដោយការបោះចោលនូវ យូនីតសាគួរ ឬគ្រឿងលើសណាមួយ អតិថិជនអាចសន្សំសំចៃរហូតដល់ ១៨០ដុល្លារ* ក្នុងមួយឆ្នាំចំពោះថ្លៃអគ្គិសនី។
ដើម្បីរៀបចំដាក់កាលវិភាគក្នុងការដឹកនូវកម្មវិធីនិស្សរណកម្មទូរទឹកកក នឹងម៉ាសីនបង្កកតាមទូរស័ព្ទ ឬបើអ្នកមានសំណួរផ្សេងៗ សូមទូរស័ព្ទទៅកាន់សេវាទទួលអតិថិជនរបស់ SCE តាមលេខ 1-800-234-9722 (TTY 1-800-352-8580)។ ជំនួយផ្សេងៗ អាចមានចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាច នឹងនៅថ្ងៃសៅ ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៣:៣០ ល្ងាច។
លើសពីនេះទៅទៀត អ្នកអាចទទួលនូវគ្រឿងលើកទឹកចិត្តចំនួន ៣៥ ដុល្លារ នៅពេលអ្នកទិញនូវទូរទឹកកកគុណវុឌ្ឍិផ្លាកសញ្ញា ENERGY STAR® មួយគ្រឿង ឬទទួលបាននូវគ្រឿងលើកទឹកចិត្តចំនួន ៧៥ ដុល្លារ នៅពេលអ្នកទិញនូវទូរទឹកកកដែលមានប្រសិទ្ធិភាពខ្ពស់បំផុតផ្លាកសញ្ញា ENERGY STAR® មួយគ្រឿង។ ការតំឡើង ឬធ្វើទំនើបកម្ម ទៅកាន់ទូរទឹកកកដែលមានប្រសិទ្ធិភាពកាន់តែខ្ពស់ អាចកាត់បន្ថយវិក័យប័ត្រអគ្គិសនីរបស់អ្នករហូតដល់ ១០៥*ដុល្លារ ប្រចាំឆ្នាំ។ (* ការប៉ាន់ស្មានការសន្សំសំចៃតំលៃអគ្គិសនី គឺផ្អែកលើការប្រើប្រាស់របស់អ្នកប្រើប្រាស់ជាមធ្យម ហើយមិនធានានូវការសន្សំសំចៃជាក់លាក់ឡើយ)។ ពិនិត្យ sce.com/summer ដើម្បីពត៌មានពិស្តារ។
ម៉ាសីនត្រជាក់គ្រប់គ្រងរួម គឺជាគ្រឿងប្រដាប់ប្រើប្រាស់អគ្គិសនីដ៏រវល់បំផុតមួយ នៅពេលសីតុណ្ហភាពឡើងខ្ពស់។ការធ្វើអោយទាន់សម័យ នឹងការថែទាំម៉ាសីនត្រជាក់ អាចមានន័យយ៉ាងធំចំពោះការសន្សំសំចៃលើវិក័យប័ត្រអគ្គិ សនីយ៉ាងយូរអង្វែង។ នៅពេលដែលអាចធ្វើបាន វាជាការប្រសើរក្នុងការប្រើប្រាស់នូវកង្ហារពិតាន កង្ហារបញ្ឈរ កង្ហារពេញផ្ទះ ឬបច្ចេកវិទ្យាប្រសិទ្ធិភាពថាមពលផ្សេងៗដ៏ទៃជាច្រើនទៀតដើម្បីអោយស្ថឹតក្នុងភាពត្រជាក់ ហើយក្នុងខណៈនោះដែរ វាបន្ទាបនូវវិក័យប័ត្តអគ្គិសនីរបស់អ្នក។
ធ្វើអោយផ្ទះរបស់អ្នកត្រជាក់ជាមួយនឹងបង្អួចប្រដាប់ធ្វើអោយត្រជាក់សំងួត, ដែលជាម៉ាសីនត្រជាក់មានប្រសិទ្ធិភាព ចំលាស់ទៅនឹងម៉ាសីនត្រជាក់បុរាណ។ ទិញ នឹងតំឡើងនូវម៉ូដែលមួយដែលមានគុណវុឌ្ឍន៏ ហើយអាចនឹងបានទទួលនូវប្រាក់បង្វិលមកវិញ រហូតដល់ ២០០ដុល្លារ ពី SCE។
ដើម្បីយល់ដឹងបន្ថែមទៀតអំពីរឿងទាំងនេះ នឹងកម្មវិធីប្រសិទ្ធិភាពថាមពលផ្សេងៗ, ចូលទៅកាន់ sce.com/summer.
អំពីក្រុមហ៊ុនអេឌីសុនប្រចាំរដ្ឋកាលីហ័រនីញ៉ាភាគខាងត្បូង (Southern California Edison)
ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ (NYSE:EIX), ក្រុមហ៊ុនអេឌីសុនប្រចាំរដ្ឋកាលីហ័រនីញ៉ាភាគខាងត្បូង គឺជាក្រុមហ៊ុនអគ្គិសនីជាតិដ៏ធំបំផុតមួយ, ដែលកំពុងបំរើសេវាកម្មដល់ប្រជាពលរដ្ឋប្រហែល ១៤ លាននាក់ តាមរយៈគណនីអតិថិជនចំនួន ៥ លាន នៅក្នុងតំបន់បំរើសេវាកម្មដែលមានទំហ៊ំ ៥០,០០០ ម៉ៃល៏ការ៉េ នៅភូមិភាគកណ្តាល, ឆ្នេរសមុទ្រ នឹងភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រនីញ៉ា។