ការរៀបចំសំរាប់ការដាច់ថាមពល ដែលពាក់ព័ន្ធទៅនឹងកំដៅម្តងម្កាល អាចជាការជួយសង្រ្គោះជីវឹត

វាជាការចាំបាច់ដ៍ពិសេស ក្នុងការត្រៀមខ្លួនអោយបានរួចរាល់ស្រេចបាច់ ពេលសីតុណ្ហភាពនារដូវក្តៅកើនឡើងប្រសិនបើអ្នក ឬក៍ប្រជាពលរដ្ឋ ដែលរស់នៅពេញម៉ោងជាប្រចាំក្នុងផ្ទះរបស់អ្នក មានលក្ខ័ណ្ឌវេជ្ជសាស្រ្ត ដែលពឹងអាស្រ័យទៅលើឧបករណ៍ ឬសំភារៈជួយជំនួយជីវឹត ដែលដំណើរការដោយថាមពលអគ្គិសនី នៅក្នុងផ្ទះរបស់អ្នក។

សំរាប់អតិថិជនទាំងឡាយ ដែលមានមូលដ្ឋានវេជ្ជសាស្រ្ត ក្រុមហ៊ុន Southern California Edison ផ្តាំផ្ញើរអោយអ្នកតែងតែត្រៀមខ្លួនអោយបានស្រេចបាច់ ជាមួយនឹងផែនការគ្រាអាសន្នមួយ នឹងរួចរាល់ក្នុងការអនុវត្តនូវផែនការនោះ ក្នុងព្រឹត្តិការណ៍មួយដែលមានការដាច់ភ្លើង ដែលមិនបានរំពឹងទុក​/មិនបានដឹងជាមុន ឬការកាត់បន្ថយនូវថាម ពលកើតឡើង ដើម្បីធ្វើអោយប្រាកដនូវសុវត្ថិភាពរបស់អ្នក រហូតទាល់តែអគ្គិសនីមានត្រឡប់មកវិញ។

“សំរាប់អតិថិជនទាំងឡាយ ដែលពឹងផ្អែកលើបរិក្ខារវេជ្ជសាស្រ្ត យើងសូមទទូចអោយពួកគេ មាននូវផែនការបម្រុងទុក អោយបានរួចជាស្រេច សំរាប់គ្រាអាសន្នអគ្គិសនីទាំងឡាយ ដែលមិនបានដឹងជាមុន,” ប្រសាសន៍របស់ Kari Gardner ប្រធានផ្នែកកិច្ចការអ្នកប្រើប្រាស់ របស់ SCE។

“វាផងដែរមានសារៈសំខាន់ណាស់ ដែលអតិថិជន SCE ទាំងឡាយចុះឈ្មោះក្នុង កម្មវិធីមូលដ្ឋានវេជ្ជសាស្រ្ត, ដែលផ្តល់​នូវថាមពលបន្ថែមរៀងរាល់ថ្ងៃ ក្នុងតំលៃយ៉ាងទាបមួយ នឹងអនុញ្ញាតិអោយពួកយើងដឹងអំពីស្ថានភាពផុយស្រួយនៅក្នុងផ្ទះរបស់អ្នក ដើម្បីពួកយើងអាចផ្ញើរនូវពត័មាននៃការប្រុងប្រយ័ត្ន នឹងការជូនដំណឹងទាំងឡាយទៅកាន់ប្រជាពលរដ្ឋទាំងអស់នោះ ក្នុងកំឡុងពេលដាច់អគ្គិសនី។”

អ្នកដែលស្ថឹតនៅក្នុងកម្មវិធីមូលដ្ឋានវេជ្ជសាស្រ្ត នឹងត្រូវរៀបចំបំរុងទុកបន្ថែមអោយនូវអគ្គិសនី 16.5 គីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ ពីលើការប្រើប្រាស់អគ្គិសនីកំរឹតស្តង់ដាររបស់ពួកគេ ដើម្បីជួយកាត់បន្ថយនូវតំលៃនៃការប្រើប្រាស់អគ្គិសនី ដែលមានចំនួនច្រើនហួសហេតុពេក ដែលជាលទ្ធផលបណ្តាលមកពីសំភារៈ ឬឧបករណ៏វេជ្ជសាស្រ្តរបស់ពួកគេ។

រលកកំដៅខ្លាំង អាចបណ្តាលអោយមានសំពាធលើប្រព័ន្ធអគ្គិសនី ក្នុងខណៈដែលប្រជាជនទាំងអស់ស្វែងរកជំនួយ ដើម្បីដំណើរការនូវម៉ាស៊ីនត្រជាក់របស់ពួកគេ ជួនកាលពេលថ្ងៃ នឹងជួនកាលពេលយប់។  ជាច្រើនថ្ងៃបន្ទាប់ពីសីតុណ្ហភាពក្តៅខ្លាំង សំពាធទាំងនោះអាចចំរើនឡើង បណ្តាលអោយមានបញ្ហាផ្សេងៗលើឧបករណ៍សំភារៈនានា ហើយជួនកាលបណ្តាលអោយដាច់ថាមពល។

ដើម្បីដឹងបន្ថែម អំពីកម្មវិធីមូលដ្ឋានវេជ្ជសាស្រ្ត សូមទូរស័ព្ទទៅកាន់ 1-800-655-4555 ឬ ទាញយកនូវកម្មវិធី។

ពត៌មានជំនួយអំពីសំភារៈវេជ្ជសាស្រ្ត:

មាននូវផែនការបម្រុង។​​  ទាំងនេះអាចមានន័យថា មានប្រព័ន្ធថាមពលបម្រុង ឬការរៀបចំផ្សេងៗណាមួយផ្សេង  ទៀត។  អភិវឌ្ឍន៍នូវផែនការចាកចេញពីផ្ទះរបស់អ្នក ក្នុងព្រឹត្តិការណ៍ណាមួយ ដែលមានការដាច់ចរន្តអគ្គិសនីរយៈពេលយូរ ប្រសិនបើចាំបាច់។  ចែករំលែកនូវផែនការនេះ ជាមួយនឹងគ្រួសារ មឹត្តភ័ក្រ្ត នឹងអ្នកដ៍ទៃៗណា ដែលពួកគេទាំងនោះ គួរត្រូវដឹង។

សំភារៈបំរុង។  ប្រសិនបើសំភារៈវេជ្ជសាស្រ្តរបស់អ្នក បានផ្តល់អោយអ្នកដោយមន្ទីរពេទ្យ ឬដោយក្រុមហ៊ុនសំភារៈវេជ្ជសាស្រ្តដែលជាប់បានយូរអង្វែង សូមធើ្វការជាមួយនឹងពួកគេ ដើម្បីអភិវឌ្ឍន៍នូវផែនការសំរាប់គ្រាអាសន្ន ឬផែនការបំរុង។  ក្រុមហ៊ុនខ្លះ អាចនឹងផ្តល់នូវសំភារៈវេជ្ជសាស្រ្តបន្ថែមផ្សេងទៀត នឹងសេវានានាផ្សេងទៀត ក្នុងកំឡុងស្ថានភាពគ្រាអាសន្ន។

ត្រៀមនូវគ្រឿងប្រដាប់ប្រដា។  គ្រប់ៗគ្រួសារ មានតំរូវការនូវគ្រឿងប្រដាប់ប្រដាសុវត្ថិភាព។  សូមបំពេញនូវគ្រឿងប្រដាប់ប្រដារបស់អ្នក ជាមួយនឹងទឹកសុទ្ធ អាហារដែលមិនខូច ឬរលួយ ប្រដាប់បើកកំប៉ុងដោយប្រើដៃ ថ្មពិល ពិលថ្នាំសង្កូវចាំបាច់នានា នឹងជាច្រើនមុខផ្សេងៗទៀត។

ដាក់ឈ្មោះបញ្ជូលក្នុងបញ្ជី​អ្នកដែលមានតំរូវការ​ពិសេស ទំនាក់ទំនងជាមួយនឹងនាយកដ្ឋានអគ្គីភ័យ ក្នុងតំបន់របស់អ្នក ដើម្បីអោយដឹងថា តើពួកគេមានរៀបចំជាបញ្ជីនៃក្រុមមនុស្សដែលមានតម្រូវការផ្នែកវេជ្ជសាស្រ្តពិសេសនានា ដែរឬទេ។  មានឈ្មោះនៅក្នុងបញ្ជីនេះ អាចនឹងជួយពួកគេ អោយធ្វើការឆ្លើយតបយ៉ាងប្រសើរបំផុតចំពោះអ្នក ក្នុងកំឡុងពេលគ្រាអាសន្នទាំងឡាយ។

ទំនាក់ទំនងនានា ក្នុងគ្រាអាសន្ន។  រក្សានូវលេខទូរស័ព្ទគ្រាមានអាសន្ននៅក្នុងដៃ។​​  ទូរស័ព្ទទាំងនោះរួមមាន ​​​វេជ្ជ​​​  បណ្ឌឹតរបស់អ្នក ប៉ូលីស អគ្គីភ័យ នឹងក្រុមហ៊ុនសំភារៈវេជ្ជសាស្រ្ត ដែលជាប់បានយូរអង្វែង (ប្រសិនបើមាន)។