ពេលទូរស័ព្ទរបស់អ្នករោទ៍ អ្នកនឹងឃើញលេខរបស់ក្រុមហ៊ុនអេឌីសុនប្រចាំរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង នៅលើ អេក្រង់ទូរស័ព្ទរបស់អ្នក។

អ្នកក៍ឆ្លើយទូរស័ព្ទ ហើយអ្នកហៅចូលនិយាយថា ពួកគេជាប់ពាក់ព័ន្ធជាមួយនឹង SCE ហើយចង់និយាយជាមួយអ្នក អំពីការដំឡើងផ្សេងៗ ឬផលឹតផល នឹងសេវាកម្មនានា ដោយប្រើពន្លឺព្រះអាទិត្យ​​ ដែលអាចសន្សំសំចៃលុយកាក់របស់អ្នក លើវិក័យប័ត្រអគ្គិសនី។  បន្ទាប់មកពួកគេ នឹងសួរអំពីការប្រើប្រាស់អគ្គិសនីរបស់អ្នក នឹងពត៌មានផ្ទាល់ខ្លួនផ្សេងៗទៀត របស់អ្នក។

ចូរប្រុងប្រយ័ត្ន! ទាំងអស់នេះ ទំនងហាក់ដូចជាការហៅទូរស័ព្ទចូល ដ៏ពឹតប្រាកដពី SCE ប៉ុន្តែវាមិនពឹតប្រាកដ​​​ ឡើយ។  វាជា ល្បិចបញ្ជោតអាយឌី របស់អ្នកខលចូល​

តើអ្វីជាល្បិចបញ្ជោតអាយឌី របស់អ្នកខលចូល? វាគឺជាការអនុវត្តក្នុងន័យដែលថា អ្នកហៅទូរស័ព្ទ ប្រើប្រាស់នូវសំភារៈ នឹងបច្ចេកវិទ្យាទូរស័ព្ទពិសេស ដោយមានចេតនាក្លែងបន្លំពត៌មាននៅលើអេក្រង់ ID នៃអ្នកខលចូល ដើម្បីលាក់កំបាំងនូវការពឹត នៃប្រភពដើមក្នុងការហៅទូរស័ព្ទនោះ។  ក្នុងករណីនេះ ការហៅទូរស័ព្ទ ទំនងជានឹងហៅមកពី SCE ឬដៃគូរអតិថិជនដែលមានទំនុកចឹត្តបំផុត, ដែលតាមការពឹតទៅវិញ អ្នកដែលហៅទូរស័ព្ទចូលនោះ មិនមានការជាប់ពាក់ព័ន្ធអ្វីឡើយ ជាមួយនឹង SCE ។  ចាប់ពីពេលនោះមក អ្នកហៅចូលនឹងព្យាយាមលក់ផលឹតផលផ្សេងៗ ប្រមែប្រមូលនូវព៌តមានផ្ទាល់ខ្លួន ឬនិយាយថា ការបង់ប្រាក់របស់អ្នកហួសកំណត់ហើយ នៅលើវិក័យប័ត្រអគ្គិសនីរបស់អ្នក នៅពេលដែលការបង់ប្រាក់របស់អ្នក មិនបានលើសកំណត់នោះទេ។

“អេឌីសុនប្រចាំរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង ប្រកាន់ខ្ជាប់នូវការសំងាត់យ៉ាងហ្មត់ចត់ជាទីបំផុត ហើយធ្វើការប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការរក្សាការពានូវពត៌មាននានា របស់អតិថិជនទាំងឡាយ,” ប្រសាសន៏របស់ Kari Gardner, អ្នកគ្រប់គ្រងផ្នែកកិច្ចការអ្នកប្រើប្រាស់ របស់ក្រុមហ៊ុន SCE។  “ម្យ៉ាងទៀត ក្នុងខណៈដែលមិនមានអ្វីដែលពួកយើងអាចធ្វើបាន ខាងផ្នែកបច្ចេកវិទ្យាដ៍ឆ្លាតវៃ ក្នុងការរារាំងទប់ស្កាត់នូវល្បិចបោកបញ្ជោតទាំងអស់នេះ ពួកយើងអាចអប់រំអតិថិជនទាំងអស់របស់យើង និងអនុញ្ញាតិអោយពួកគេបានដឹងអំពីការហៅទូរស័ព្ទចូលទាំងអស់នេះ ថាមិនមែនជាការហៅចូល ពីអេឌីសុន ឬពីដៃគូរអតិថិជន របស់ពូកយើងឡើយ”។

រហូតមកដល់ឆ្នាំនេះ អតិថិជនប្រហែល ៤០០ នាក់ បានរាយការណ៏ អំពីការហៅទូរស័ព្ទដោយប្រើល្បិចបញ្ជោត។ SCE ទទូចអោយអតិថិជនទាំងអស់ ដឹងនូវការខលដ៍រំខានទាំងនេះ ដោយថាអ្នកខលទូរស័ព្ទចូល សួរនាំនូវពត៌មានវិក័យប័ត្រអគ្គិសនី ឬទិន្នន័យផ្ទាល់ខ្លួនផ្សេងៗទៀតរបស់អ្នក។ ​​ហើយមិនត្រូវផ្តល់នូវពត៌មានផ្ទាល់ខ្លួននានា របស់អ្នកជាដាច់ខាត ដូចជាលេខគណនី SCE លេខសន្តិសុខសង្គម ពត៌មានក្រេឌីតកាត ឬលេខ PIN។​​  ប្រសិន បើអ្នកសង្ស័យថា​ អ្នកបានទទួលនូវការហៅទូរស័ព្ទដោយប្រើល្បិចបញ្ជោត សូមរាយការណ៍ឧប្បត្តិហេតុនេះ ទៅកាន់ SCE នៅឯ csinfogov@sce.com។  ពត៌មានកាន់តែច្រើនកាលណា ដែលអ្នកផ្តល់ អំពីការហៅទូរស័ព្ទនោះ លេខទូរស័ព្ទដែលបានបង្ហាញនៅលើ ID របស់អ្នកហៅចូល នឹងអ្វីដែលអ្នកហៅចូលបានប្រាប់អ្នក គឺរឹតតែប្រសើរដែលធ្វើអោយ SCE អាចមានលទ្ធភាពក្នុងការជួយ។

ទាំងនេះជាព្រឹត្តិការណ៍ និងពាក្យក្រើនរំលឹកបន្ថែមនានា ដើម្បីជួយដល់អតិថិជនទាំងអស់ ក្នុងការរារាំងទប់ស្កាត់ពួកគេ ពីអ្នកបោកបញ្ជោតបន្លំ ID នៃអ្នកហៅទូរស័ព្ទចូលៈ

 

ការព្រមានសំខាន់នានា

  • ការហៅទូរស័ព្ទធ្វើច្រើនដង ក្នុងមួយថ្ងៃ
  • ការហៅទូរស័ព្ទខ្លះ បានត្រូវធ្វើឡើង ក្រៅម៉ោងធ្វើការធម្មតា (ឧទាហរណ៍ ម៉ោង ២ ព្រឹក)
  • អតិថិជនទាំងអស់ បានត្រូវបានសួរនាំអំពីការប្រើប្រាស់អគ្គិសនីរបស់ពួកគេ នឹងពត៌មានអំពីម៉ែត្រ
  • អ្នកហៅទូរស័ព្ទ​ ផ្តល់នូវអនុសាសន៍អោយទិញ នូវប្រភពថាមពលជំនួសផ្សេងៗនានា
  • អតិថិជនទាំងអស់​ បានត្រូវបានសួរនាំអោយផ្តល់នូវលេខសន្តិសុខសង្គមរបស់ពួកគេ ឬពត៌មានផ្ទាល់ខ្លួនផ្សេងៗទៀត

គន្លឹះនានា ក្នុងការបង្ការការពារអ្នក ពីល្បិចបោកបញ្ជោត ID ពីអ្នកហៅទូរស័ព្ទចូល

  • មិនត្រូវផ្តល់នូវវិក័យប័ត្រអគ្គិសនីរបស់អ្នក អោយទៅនរណាម្នាក់ ដែលអ្នកមិនដែលស្គាល់ជាដាច់ខាត
  • មិនត្រូវផ្តល់នូវប័ណ្ណសំគាល់ខ្លួន សំរាប់ឡក់អីនចូលទៅកាន់ MyAccount login ជាដាច់ខាត
  • SCE មិនបញ្ជូនអ្នកតំណាងផ្នែកពន្លឺព្រះអាទិត្យ ទៅកាន់ផ្ទះរបស់អតិថិជន​ ឬហាងជំនួញនានាឡើយ ហើយ SCE ថែមទាំង មិនមានក្រុមហ៊ុនពន្លឺព្រះអាទិត្យទាំងឡាយ ធ្វើការទំនាក់ទំនងទៅកាន់អតិថិជនតាមទូរស័ព្ទឡើយ
  • SCE មិនលក់ផលឹតផលនានា ដើម្បីកែលំអរផ្ទះសំបែង ដើម្បីកាត់បន្ថយនូវតំលៃថាមពលរបស់អ្នកឡើយ
  • SCE មិនដែលសួរនាំពត៌មានស្តីអំពីក្រេឌីតកាត ឬពត៌មានស្តីអំពីការប្រើប្រាស់អគ្គិសនី​ តាមទូរស័ព្ទឡើយ
  • SCE មិនដែលទូរស័ព្ទទៅកាន់អតិថិជន ក្រៅម៉ោងធ្វើការ​ ចន្លោះពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៩ ល្ងាចឡើយ លើកលែងតែផ្តល់អតិថិជន នូវពត៌មានដាច់ភ្លើងថ្មីបំផុតនានា ដែលបានស្នើសុំ
  • ប្រសិនបើអ្នកជឿថា អ្នកគឺជាអ្នកទទួលបាន នូវការហៅចូលដែលមានល្បិចក្លែងបន្លំ, សូមទំនាក់ទំនង ផ្នែកគ្រប់គ្រង​ ពត៌មាន របស់ SCE ឯ csinfogov@sce.com.

ដើម្បីពត៌មានបន្ថែមទៀត: www.sce.com/scamalert.