ROSEMEAD, Calif., ថ្ងៃ 23 ខែមករា ឆ្នាំ 2017 — ក្រុមហ៊ុន Southern California Edison (SCE) ដែលជា ក្រុមហ៊ុនឈានមុខគេលើការផ្លាស់ប្តូរវិស័យថាមពល បានរៀបចំឯកសារជូនទៅគណៈកម្មាធិការសេវាប្រើប្រាស់ជាសាធារណៈរដ្ឋកាលីហ្វ័រញ៉ានូវផែនការគ្រប់ជ្រុងជ្រោយ សម្រាប់ការពង្រីកមធ្យោបាយដឹកជញ្ជូនដោយប្រើថាមពល អគ្គិសនី នៅក្នុងតំបន់សេវារបស់ខ្លួន។
ដោយស្របជាមួយនឹង តួនាទីយូរអង្វែងរបស់ក្រុមហ៊ុន SCE ក្នុងការគាំទ្រមធ្យោបាយដឹកជញ្ជូនដោយប្រើថាមពល អគ្គិសនី ផែនការនេះមានគោលបំណងបង្កើនការបង្កើតថាមពលអគ្គិសនីសម្រាប់រថយន្ត រថយន្តក្រុង រថយន្តដឹក ទំនិញធុនមធ្យម និងធុនធ្ងន់ និងរថយន្តឧស្សាហកម្ម និងឧបករណ៍ឧស្សាហកម្មដែលដំណើរការដោយថាមពល អគ្គិសនី។
លោក Ron Nichols ប្រធានក្រុមហ៊ុន SCE បានមានប្រសាសន៍ថា "ការរៀបចំឯកសារនេះ ដាក់ចេញនូវផែនការ ច្បាស់លាស់ ក្នុងការបង្កើនល្បឿនលើការចាប់ផ្តើមប្រើការដឹកជញ្ជូនដោយថាមពលអគ្គិសនី ដែលមានសារៈសំខាន់ ចំពោះរដ្ឋកាលីហ្វ័រញ៉ា ដែលសម្រេចបាន នូវគោលដៅបរិស្ថាន និងការប្រែប្រួលអាកាសធាតុរបស់ខ្លួន។"
"អត្ថប្រយោជន៍នៃរថយន្តអគ្គិសនីកំពុងកើនឡើង ប៉ុន្តែនៅតែមានឧបសគ្គដល់ការចាប់ផ្តើមប្រើនៅឡើយ — ហើយ បណ្តាអ្នកចូលរួម ក្នុងការប្រើសេវាសាធារណៈ និងទីផ្សារផ្សេងទៀត មានតួនាទីច្បាស់លាស់ក្នុងការជំនះលើឧបសគ្គ ទាំងនោះ។"
បន្ថែមពីលើកម្មវិធីប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការប្រើប្រាស់រថយន្តដឹកអ្នកដំណើរ ផែនការនេះត្រូវបានរៀបចំ សម្របទៅតាមរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង ជាទីកន្លែងដែលមានទំនិញ 40 ភាគរយ ចូលទៅក្នុងប្រទេសត្រូវបានដឹក ជញ្ជូនកាត់តាមកំពង់ផែនានានៃតំបន់នេះ និងនៅលើផ្លូវជាតិឬផ្លូវហាយវ៉េនៃរដ្ឋនេះ។ ឧស្សាហកម្មដឹកជញ្ជូនទំនិញ ដ៏ ច្រើននេះ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះសេដ្ឋកិច្ចរបស់រដ្ឋ និងសេដ្ឋកិច្ចមូលដ្ឋាន ប៉ុន្តែវាក៏ជាប្រភពចម្បងនៃ ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបំពុលខ្យល់អាកាសពីរថយន្តពាណិជ្ជកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកំពង់ផែ ឃ្លាំងទំនិញ និងនៅតាមបណ្តោយផ្លូវច្រក របៀងផងដែរ។
គម្រោងទាំងនេះ នឹងផ្តល់ប្រយោជន៍ដល់អតិថិជនទាំងអស់នៃក្រុមហ៊ុន SCE ដោយផ្តោតជាសំខាន់ទៅលើ "បណ្តា សហគមន៍ជួបការលំបាក" — ជាតំបន់នានាដែលរងផលប៉ះពាល់ខ្លាំងដោយសារការបំពុល និងបញ្ហាសេដ្ឋកិច្ច ជា ពិសេស តំបន់ស្ថិតនៅតាមបណ្តោយច្រករបៀងដឹកជញ្ជូន។
លោក Wayne Nastri មន្រ្តីប្រតិបត្តិនៃ តំបន់គ្រប់គ្រងគុណភាពខ្យល់អាកាសឆ្នេរខាងត្បូង បានមានប្រសាសន៍ថា "ការផ្លាស់ប្តូរចំពោះរបៀបបំភាយឧស្ម័នពីមធ្យោបាយដឹកជញ្ជូនមានតិចបំផុត និងគ្មានការបំភាយឧស្ម័ន គឺមានសារៈ សំខាន់ក្នុងការសម្រេចបានគោលដៅនៃគុណភាពខ្យល់អាកាសនៅក្នុងតំបន់នេះ។" "យើងមានភាពរីករាយ និងទទួល បានការលើកទឹកចិត្តពីផែនការរបស់ក្រុមហ៊ុន SCE ដែលជួយបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីបង្កើន ល្បឿនការផ្លាស់ប្តូរនេះ ដោយរួមបញ្ចូលទាំងការផ្តោតលើសហគមន៍ជួបការលំបាកដែលទទួលរងផលប៉ះពាល់ខ្លាំង ពី ការបំពុលខ្យល់អាកាស។"
ក្រុមហ៊ុន SCE ក៏បានចេញផ្សាយសៀវភៅសស្តីពី "ការបង្កើតថាមពលអគ្គិសនីសម្រាប់ការដឹកជញ្ជូន៖ ការកាត់បន្ថយ ការបំភាយឧស្ម័ន ការច្នៃប្រឌិតថ្មីនៃការបើកបរ" ដែលបង្ហាញថា ការបង្កើតថាមពលអគ្គីសនីសម្រាប់មធ្យោបាយដឹក ជញ្ជូនត្រូវតែដើរតួនាទីសំខាន់ ប្រសិនបើរដ្ឋកាលីហ្វ័រញ៉ាចង់ទទួលបានជោគជ័យក្នុងការកាត់បន្ថយការបំពុលខ្យល់ អាកាស និងឧស្ម័នផ្ទះកញ្ចក់៖ បច្ចុប្បន្ននេះរថយន្តអគ្គិសនីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់លើសពី 70 ភាគរយ និងកាត់ បន្ថយសារធាតុបំពុលខ្យល់អាកាសដែលបង្កើតផ្សែងអ័ព្ទ 85 ភាគរយ បើធៀបទៅនឹងរថយន្តដើរដោយថាមពលប្រេងឥន្ធនៈ។ ដោយសារធនធានកកើតឡើងវិញជាច្រើនទៀតត្រូវបានបន្ថែមទៅក្នុងប្រព័ន្ធបណ្តាញអគ្គិសនី រថយន្ត អគ្គិសនី នឹងផ្តល់ប្រយោជន៍កាន់តែច្រើនដល់បរិស្ថាន។
គម្រោងដែលបានស្នើឡើងក្នុងការដាក់ជូនគណៈកម្មការជួយបំពេញបន្ថែម និងពង្រីក កម្មវិធីសាកល្បងត្រៀមបញ្ចូល ថាមពល របស់ក្រុមហ៊ុន SCE ដែលផ្តោតលើការដំឡើងស្ថានីយបញ្ចូលថាមពលដល់រថយន្តអគ្គិសនី EV នៅតាម ទីតាំងចំណតដែលរថយន្តដឹកអ្នកដំណើរចតរយៈពេលយូរ។
គំរូកម្មវិធីសាកល្បងត្រៀមបញ្ចូលថាមពល ដែលមានការចូលរួមពីក្រុមហ៊ុន SCE ក្នុងការដំឡើងហេដ្ឋារចនាសម្ព័ន្ធ ថាមពលអគ្គិសនីទាំងអស់នៅលើទីតាំងរបស់អតិថិជន ដើម្បីគាំទ្រដល់ស្ថានីយបញ្ចូលថាមពល និងការផ្តល់នូវការបង្វិលប្រាក់សងវិញចំពោះការទិញស្ថានីយបញ្ចូលថាមពលទាំងនោះ នឹងត្រូវបានអនុវត្តចំពោះគ្រឿងម៉ាស៊ីនរថយន្តថ្មី រួមបញ្ចូលទាំងរថយន្តដឹកទំនិញបំពាក់ឌុយដោតអគ្គិសនី រថយន្តក្រុងដើរដោយថាមពលអគ្គិសនី ឧបករណ៍ដឹកទំនិញ ក្នុងកំពង់ផែ និងរថយន្តស្ទូច។
ប្រសិនបើបានអនុម័ត កញ្ចប់ថវិការួមក្នុងការរៀបចំសំណុំឯកសារដាក់ជូនថ្ងៃនេះ មានន័យថា អាចមានថវិកាច្រើនជាង 570 លានដុល្លារ សម្រាប់កម្មវិធីនានា និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជួយអភិវឌ្ឍទីផ្សារថាមអគ្គិសនីសម្រាប់វិស័យដឹក ជញ្ជូនឲ្យរីកចម្រើនក្នុងរយៈពេលប្រាំឆ្នាំ និងជំរុញឲ្យមានការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដើម្បីជួយធ្វើឲ្យរដ្ឋ កាលីហ្វ័រញ៉ា ឈានជិតដល់គោលដៅនៃការប្រែប្រួលអាកាសធាតុនៅឆ្នាំ 2030 របស់ខ្លួន ឲ្យបានត្រឹម 40 ភាគរយក្រោមកម្រិតឆ្នាំ 1990។ ការគាំទ្រដល់ការផ្លាស់ប្តូរចំពោះការបង្កើតថាមពលអគ្គិសនីនេះ នឹងជួយកាត់បន្ថយ ការបញ្ចេញផ្សែងរថយន្ត ដែលនាំឱ្យមានការរំលោភបំពាន លើស្តង់ដារសហព័ន្ធស្តីពីស្រទាប់អូហ្សូនដើម្បីសុខភាពនៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាង ត្បូង។ គម្រោងជាច្រើនទាំងនេះ អាចមានការអនុវត្តនាពេលអនាគតក្នុងតំបន់ផ្សេងទៀត នៃរដ្ឋកាលីហ្វ័រញ៉ាដែល គាំទ្រ ដល់ដំណើរការវឌ្ឍនភាពឆ្ពោះទៅរកគោលដៅនៃការកាត់បន្ថយការបំភាយឧស្ម័ន របស់រដ្ឋនេះ។
សំណើរួមបញ្ចូលទាំង៖
- ការផ្តល់មូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពល សម្រាប់រថយន្តធុនមធ្យម និងធុនធ្ងន់។ ដូច បញ្ជាក់ក្នុងកម្មវិធីត្រៀមសាកល្បងបញ្ចូលថាមពល ក្រុមហ៊ុន SCE នឹងដំឡើងហេដ្ឋារចនាសម្ព័ន្ធនៅលើទី តាំងរបស់អតិថិជន និងផ្តល់ជូនការបង្វិលប្រាក់សងវិញចំពោះការទិញស្ថានីយបញ្ចូលថាមពល។ លើសពី នេះ ចំពោះរថយន្តដឹកទំនិញ កម្មវិធីនេះនឹងគាំទ្ររថយន្តក្រុង រថយន្តស្ទួចបំពាក់ឌុយដោតអគ្គិសនី និងឧប ករណ៍ ផ្សេងទៀតដែលអាចដំណើរការក្រៅពីលើផ្លូវថ្នល់។ ដោយសារវាមិនមែនជាផ្នែកមួយនៃការរៀបចំ ឯកសារដាក់ជូនផែនការនៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន SCE នឹងរិះរកជម្រើសផ្សេងៗជាមួយ South Coast Air Quality Management District និងភាគីពាក់ព័ន្ធផ្សេងទៀតសម្រាប់កម្មវិធីដំណើរការដឹកជញ្ជូនទំនិញ ដោយគ្មានការបំភាយឧស្ម័នសម្រាប់ការដឹកជញ្ជូនទំនិញចេញពីកំពង់ផែ Long Beach ទៅមជ្ឈមណ្ឌល ចែកចាយនៅឆ្ងាយពីមាត់សមុទ្រ។
- អត្រាដែលបានកំណត់ឡើង ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនី។ ជម្រើសអត្រាគួរឱ្យទាក់ទាញសម្រាប់ ម្ចាស់រថយន្តអគ្គិសនី EV នឹងជួយដកចេញថ្លៃសេវាតម្រូវការក្នុងអំឡុងពេលដាក់ឲ្យប្រើប្រាស់ជាលើកដំបូង និងជំរុញឲ្យមានការបញ្ចូលថាមពលក្នុងអំឡុងពេលថ្ងៃដែលផ្តល់ប្រយោជន៍ដល់ទាំងអតិថិជន និងប្រព័ន្ធ បណ្តាញអគ្គិសនី (ឧ. រយៈពេលចំណាយទាបក្នុងអំឡុងពេលថ្ងៃ ដើម្បីគាំទ្រដល់ការដាក់បញ្ចូលថាមពល កកើតឡើងវិញ) ។
កម្មវិធីសាកល្បងរយៈពេលខ្លីមួយចំនួនគឺជាផ្នែកមួយនៃកញ្ចប់ថវិកានេះផងដែរ៖
- ការបង្វិលប្រាក់ ដល់អតិថិជនវិញសម្រាប់ការដំឡើងស្ថានីយបញ្ចូលថាមពលតាមលំនៅដ្ឋាន។ ក្រុមហ៊ុន SCE នឹងផ្តល់នូវការបង្វិលប្រាក់សងអតិថិជនដែលរស់នៅក្នុងលំនៅដ្ឋានមានគ្រួសារតែមួយគត់ ឬលំនៅ ដ្ឋាន មានចំនួនច្រើនបន្ទប់ទំហំតូចដែលមិនបានធានារ៉ាប់រងនៅក្នុងកម្មវិធីត្រៀមសាកល្បងបញ្ចូល ថាមពល ដើម្បីដំឡើងបរិក្ខារ "មានជាស្រេច" ដែលជាហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីដែលទាមទារ នៅក្នុងយាន ដ្ឋាន ឬនៅទីតាំងចំណតដើម្បីគាំទ្រដល់ការបញ្ចូលថាមពលរថយន្តអគ្គិសនី EV។ ការបង្វិលប្រាក់នេះ នឹង កាត់បន្ថយការចំណាយលើការដំឡើងសៀគ្វីថ្មី ហើយសម្រាប់អតិថិជនមួយចំនួន កាត់បន្ថយការចំណាយលើ ការទិញបន្ទះសៀគ្វីថ្មី។
- ការកសាងហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលសម្រាប់រថយន្តក្រុងដើរដោយថាមពលអគ្គិសនី។ ស្រដៀងគ្នា ទៅនឹងកម្មវិធីរថយន្តធុនមធ្យម និងធុនធ្ងន់ ក្រុមហ៊ុន SCE កំពុងស្នើសុំការសាកល្បងមួយឆ្នាំ ដើម្បីដំឡើង ហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់នូវការបង្វិលប្រាក់សងវិញចំពោះការទិញស្ថានីយបញ្ចូលថាមពលសម្រាប់ រថយន្ត ក្រុង។ គម្រោងនេះ នឹងផ្តោតជាពិសេសទៅលើភ្នាក់ងារផ្តល់សេវាដឹកជញ្ជូនដែលកំពុងបានរៀបចំទទួលរថ យន្តក្រុង ដើរដោយថាមពលអគ្គិសនី និងផ្តល់ជូនហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនី ដើម្បីបង្កើនល្បឿននៃការប្រើប្រាស់រថយន្តក្រុងដើរដោយថាមពលអគ្គិសនី។
- គម្រោងបង្កើតថាមពលអគ្គិសនីសម្រាប់កំពង់ផែ។ នៅកំពង់ផែ Long Beach ក្រុមហ៊ុន SCE នឹងដំឡើង ហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនី សម្រាប់ឧបករណ៍ដែលប្រើប្រាស់ដើម្បីទម្លាក់ និងដឹកកុងតេន័រ ទំនិញចេញពីនាវា ទៅកាន់រថយន្តដឹកជញ្ជូនចេញពីកំពង់ផែ ដែលបច្ចុប្បន្នដើរដោយម៉ាស៊ីនម៉ាស៊ូត។
- កសាងបណ្តុំបញ្ចូលថាមពលចរន្ត DC រហ័ស (DCFC) ក្នុងទីក្រុង។ ក្រុមហ៊ុន SCE នឹងដំឡើងទីតាំង បញ្ចូលថាមពលចរន្ត DC រហ័ស ចំនួនប្រាំកន្លែងនៅក្នុងតំបន់ទីក្រុង។ តំបន់នីមួយៗនឹងមានស្ថានីយបញ្ចូល ថាមពលពីរកំពង់ផែ រហូតដល់ប្រាំស្ថានីយសម្រាប់កំពង់ផែ DCFC ចំនួនសរុប 50 កំពង់ផែ។ ទីតាំងនេះនឹង ស្ថិតនៅក្នុងទីក្រុងដែលអាចចូលបានជាសាធារណៈ ឧទាហរណ៍ដូចជានៅជិតច្រករបៀង ទីប្រជុំជន ឬនៅ ក្នុងអាគារ មានដង់ស៊ីតេខ្ពស់។
- ការផ្តល់ប្រាក់រង្វាន់ សម្រាប់ការជិះជាមួយគ្នា/អ្នកបើកបរតាក់ស៊ីដែលប្រើរថយន្តអគ្គិសនី EVs។ ក្រុមហ៊ុន SCE ស្នើសុំប្រាក់រង្វាន់សម្រាប់ការជិះជាមួយគ្នា និងអ្នកបើកបរតាក់ស៊ីដែលប្រើរថយន្តអគ្គិសនី និងលើសពី ចំនួនកំណត់ការជិះ ក្នុងអំឡុងពេលជាក់លាក់។ ការសាកល្បងនេះ ជំរុញឲ្យមានការប្រើប្រាស់រថយន្ត អគ្គិសនី EV ក្នុងសេវារួមដំណើរជាមួយ បង្កើនការធ្វើដំណើរតាមរថយន្តអគ្គិសនី និងណែនាំអ្នកដំណើរ ជាច្រើននាក់ ឲ្យទទួលបានបទពិសោធន៍ នៃការជិះរថយន្តអគ្គិសនី EV។
ការវិនិយោគដើមទុន ដែលបានស្នើឡើងតាមការរៀបចំឯកសារដាក់ជូននេះ ត្រូវឆ្លងកាត់ការពិនិត្យឡើងវិញ និងអនុម័ត ពី CPUC ហើយនឹង មិនត្រូវបានដាក់បញ្ចូលក្នុងការព្យាករណ៍លើការចំណាយដើមទុន និងអត្រាគោលដោយក្រុមហ៊ុន SCE ដែលបច្ចុប្បន្នបានផ្តល់ជូនរហូតដល់ឆ្នាំ 2020 ក្នុងសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការមូលបត្រ និងការប្តូររូបិយវត្ថុ SEC។
អំពីក្រុមហ៊ុន Southern California Edison
ក្រុមហ៊ុន Edison អន្តរជាតិ (NYSE: EIX) ក្រុមហ៊ុន Southern California Edisonគឺជាក្រុមហ៊ុនផ្តល់សេវា ថាមពលអគ្គិសនីធំជាងគេក្នុងប្រទេស ដែលបម្រើអតិថិជនជិត 15 លាននាក់តាមរយៈគណនីអតិថិជន 5 លានគណនីនៅក្នុងតំបន់សេវាទំហំ 50,000 ម៉ាយល៍ការ៉េនៅរដ្ឋកាលីហ្វ័រញ៉ាភាគកណ្តាល តំបន់ឆ្នេរ និងភាគខាងត្បូង។
# # #