ក្រុងរ៉ូសមីដ, រដ្ឋកាលីហ្វរនីញ៉ា, ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥—ប្រសិនបើការលេងរបស់កុមារ គឺជាកិច្ចការដែលសំរេច បានយ៉ាងងាយស្រួលនោះ, “A Bug’s Light!” ធ្វើការងាររបស់វា ដោយជាទូទៅ មានការសរសើរលើសលុបដូចគ្នា ពីទាំងសំណាក់គ្រូ នឹងសិស្ស។
ហើយការងារនោះ នឹងបន្តរនៅថ្ងៃអង្គារ៏ នៅពេលដែល Sparky ដែលជាសត្វល្អឹត Wonder Bug ត្រឡប់មកវិញដើម្បីញុំាងអោយមានការកំសាន្តសប្បាយ និងបង្រៀនដល់សិស្សសាលាបថមរាប់ពាន់នាក់ ស្តីអំពីសុវត្ថិភាពអគ្គិសនី តាមរយៈការសំដែងចំនួន ៨២ដង នៃផលឹតកម្មល្ខោនសំដែងផ្ទាល់ នៅទូទាំងដែនដីសេវាកម្មរបស់អេឌីសុនប្រចាំរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង (SCE)។
ដែលឡើងឆាកសំដែងដោយល្ខោនជាតិសំរាប់កុមារ (The National Theatre for Children), អន្តរៈកម្មដែលមានការពាក់ព័ន្ធផលឹតកម្មការរៀនសូត្រ នូវសុវត្ថិភាពបង្រៀនដល់សិស្ស និងគ្រួសារទាំងឡាយរបស់ពួកគេ អំពីរបៀបដើម្បីរក្សាអោយមានសុវត្ថិភាពនៅជុំវិញអគ្គិសនី។ សិស្សានុសិស្ស មកពីបណ្តាសាលាបថមចំនួន ៤០ សាលា បានត្រូវកំណត់រួចជាស្រេចនូវកាលវិភាគដើម្បីមកទស្សនានូវការសំដែងផ្ទាល់ ដែលនឹងត្រូវសំដែងរហូតដល់ថ្ងៃទី ៦ ខែតុលា ក្នុងស៊ីធី Bellflower, Long Beach, El Monte, Palm Desert, San Bernardino, Fontana, Santa Barbara, Visalia, Tulare និងបណ្តាស៊ីធីផ្សេងៗ មួយចំនួនទៀត។
SCE ផ្តល់នូវផលឹតកម្ម ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងអៅរ៊ីឆសុវត្ថិភាពសាធារណៈ ទាំងឡាយ។
“A Bug’s Light!” គឺជាមធ្យោបាយដ៏ប្លែកអស្ចារ្យមួយដើម្បី អប់រំកុមារនូវចំណុចដំបូង នឹងភាពញឹកញយស្តីអំពីអត្ថប្រយោជន៏ នឹងភាពគ្រោះថ្នាក់ផ្សេងៗនៃអគ្គិសនី ក្នុងបរិយាកាសកំសាន្តសប្បាយ,” ប្រសាសន៍របស់លោក Don Neal, ប្រធានផ្នែកបរិដ្ឋាន, សុខភាព និងសុវត្ថិភាពសាជីវកម្ម របស់ SCE។ “SCE ចង់អោយអតិថិជនទាំងឡាយរបស់យើង យល់ថាអគ្គិសនីអាចនឹងមានគ្រោះថ្នាក់ ហើយយើងគិតថាកម្មវិធីនេះ គឺជាបច្ច័យសំខាន់ ហើយនៅក្នុងនោះ គឺវាអប់រំកុមារៗ នឹងមនុស្សពេញវ័យក្មេងៗរបស់យើង អោយបានយ៉ាងឆាប់បំផុត តាមលទ្ធភាពដែលអាចធ្វើទៅបាន”។
លើសពីនេះទៀត គឺសូមធើ្វការទទូចសុំ ដល់សិស្សទាំងអស់ នៅអោយឆ្ងាយពីខ្សែភ្លើងដែលបានធ្លាក់មកក្រោម និងទូរស័ព្ទទៅកាន់ 911 នៅពេលដែលពួកគេឃើញវា, ផលឹតកម្មបង្រៀនកុមារ អំពីរបៀបដែលអគ្គិសនី បានត្រូវផលឹត ឡើង នឹងបានត្រូវប្រើប្រាស់, របៀបក្នុងការកំណត់នូវស្ថានភាពគ្រោះថ្នាក់នានា នៅក្នុង នឹងនៅក្រៅផ្ទះរបស់ពួកគេហើយជាទូទៅ អំពីរបៀបរក្សានូវសុវត្ថិភាព ជុំវិញអគ្គិសនី។
ផងដែរ ផលឹតកម្មដើរតួនូវលក្ខណៈបន្សំគ្នា នូវបច្ចេកទេសការរៀនសូត្រអន្តរៈកម្ម, ការសំដែងផ្តុំគ្នាដោយផ្ទាល់ដែលប្រើប្រាស់នូវតួសំដែងដែលមានជំនាញវិជ្ជាជីវៈផ្សេងៗ, សៀវភៅសិក្សាតាមថ្នាក់, កិច្ចការហូមវើក និងសៀវភៅសកម្មភាពផ្សេងៗ ជាភាសាអង្លេស និងភាសាស្ពេននីស ដែលសិស្សទាំងឡាយអាចយកត្រឡប់ទៅផ្ទះវិញ ហើយនឹងចែករំលែកជាមួយនឹងគ្រួសារទាំងឡាយរបស់ពួកគេ។
ដើម្បីយល់ដឹងបន្ថែមទៀតអំពីសុវត្ថិភាពអគ្គិសនី, សូមពិនិត្យ on.sce.com/stay safe. ដើម្បីយល់ដឹងបន្ថែមទៀតអំពីការសំដែង: កាលវិភាគ នៃការសំដែង ឆ្នាំ ២០១៥ “A Bug’s Light!”
អំពីក្រុមហ៊ុនអេឌីសុនប្រចាំរដ្ឋកាលីហ័រនីញ៉ាភាគខាងត្បូង (Southern California Edison)
ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ (NYSE:EIX), ក្រុមហ៊ុនអេឌីសុនប្រចាំរដ្ឋកាលីហ័រនីញ៉ាភាគខាងត្បូង គឺជាក្រុមហ៊ុនអគ្គិសនីជាតិដ៏ធំបំផុតមួយ, ដែលកំពុងបំរើសេវាកម្មដល់ប្រជាពលរដ្ឋប្រហែល ១៤ លាននាក់ តាមរយៈគណនីអតិថិជនចំនួន ៥ លាន នៅក្នុងតំបន់បំរើសេវាកម្មដែលមានទំហ៊ំ ៥០,០០០ ម៉ៃល៏ការ៉េ នៅភូមិភាគកណ្តាល, ឆ្នេរសមុទ្រ នឹងភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រនីញ៉ា។