លោកស្រី "Paula" ដឹងដោយផ្ទាល់ពីកលល្បិចដ៏ស្មោគគ្រោកនានា ដែលប្រើដោយក្រុមជនបោកប្រាស់ ​ដើម្បី​លួចលុយពីអតិថិជន​របស់ក្រុមហ៊ុន Southern California Edison (SCE) ។

អ្នកវិភាគអាជីវកម្ផ្នែកអភិបាលកិច្ចព័ត៌មាន នៃក្រុមហ៊ុន SCE បាននិយាយដោយសុំមិនបញ្ចេញឈ្មោះពិតឲ្យ​ដឹងថា "មានអតិថិជនក់​ដែល​បាន​ទទួលការហៅទូរស័ព្ទចូលមកហើយគេបានប្រាប់ពីកុងទ័ររបស់គាត់ ហើយប្រាប់គាត់​ថាកុងទ័រនេះអាចឆេះ ហើយគ្រួសាររបស់អាច គាត់នឹងស្លាប់ បើសិនជាគាត់​មិនបង់ប្រាក់​ប្តូរ​កុងទ័រថ្មីនោះទេ"។

ករណីទូទៅបំផុតនៃការឆបោកតាមទូរស័ព្ទ រួមមានការហៅទូរស័ព្ទទៅកាន់អតិថិជន  ក្លែងបន្លំខ្លួនថាមកពីក្រុមហ៊ុន SCE និងគំរាមកាត់​ផ្តាច់ សេវាកម្ម ល្គិកណាអតិថិ​ជនធ្វើការទូទាត់ភ្លាមៗតាមរយៈកាតបង់ប្រាក់ជាមុន។ មួយទៀតគឺ ការក្លែង​បន្លំឈ្មោះ​អ្នកហៅទូរស័ព្ទ​ ដែលទូរស័ព្ទ របស់អតិថិជន​បង្ហាញព័ត៌មាន​ក្លែង​ក្លាយ ​ដើម្បីបញ្ឆោតអតិថិជន​ឲ្យគិតថា ពួកគេបានទទួលទូរស័ព្ទមកពីក្រុមហ៊ុន SCE ប្រាកដមែន។

កាលពីឆ្នាំមុន ករណីឆបោកបានធ្វើឲ្យអតិថិជនរបស់ SCE បាត់បង់ទឹកប្រាក់ប្រហែល 500,000 ដុល្លារ។ ​ថ្វីបើមានកិច្ចខិត​ខំ​ប្រឹងប្រែង​អស់ពីសមត្ថភាពរបស់ SCE ក្នុងការលើកកម្ពស់ការយល់ដឹង​ក៏ដោយ អតិថិជនដែលមិនមានការសង្ស័យនៅតែបន្តរក្លាយជាជនរងគ្រោះ នៃករណីបោកបញ្ឆោតដែលកំំពុងតែកើតមានបន្តរទាំងនេះ។

Paula ដែលធ្វើការជាមួយនិង ព័ត៌មានដែលប្រមូលបាន ពីអ្នកតំណាងផ្នែកសេវាបម្រើអតិថិជនទាំងឡាយ ​ចំណាយពេលជាច្រើនថ្ងៃ តាម ដាន​ការហៅទូរស័ព្ទបោកប្រាស់ទៅកាន់ SCE និងហៅ​ទូរស័ព្ទបន្លំខ្លួន។ គោលបំណងតែមួយគត់របស់នាងគឺ៖ កាត់​ផ្ដាច់លេខទូរស័ព្ទ ក្លែង ក្លាយរបស់ពួកគេ ហើយនិងធ្វើអោយជំនួញរបស់ពួកគេលែងដំណើរការកើត។

ក្នុងរយៈពេលប្រាំខែ គាត់បានកាត់ផ្តាច់លេខទូរស័ព្ទជាង 630 លេខដែលបានប្រើប្រាស់​ដោយក្រុមជន​បោកប្រាស់​ ដើម្បីហៅទូរស័ព្ទទៅកាន់ អតិថិជនរបស់ SCE ដោយជោគជ័យ។ នៅថ្ងៃល្អ  Paula បានកាត់ផ្តាច់​លេខទូរស័ព្ទ​ជាមធ្យមចន្លោះពី 10 ទៅ 15 លេខ។

គាត់មានប្រសាសន៍ថា៖ "ខ្ញុំចូលចិត្តធ្វើការទប់ស្កាត់ឧក្រិដ្ឋជនទាំងនោះ មិនឲ្យលួចពីអតិថិជនរបស់យើង​ នៅពេលដែលខ្ញុំអាចធ្វើបាន" ។

លោក Kari Gardner អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកកិច្ចការអតិថិជន នៃក្រុមហ៊ុន SCE​ បានមានប្រសាសន៍ថា ​វាមានសារៈ​សំខាន់សម្រាប់​អតិថិជន ដែល​ត្រូវមាន​ស្មារតីប្រុងប្រយ័ត្ន អប់រំខ្លួនឯង ​និងអ្នកដទៃ ​និង​ស្គាល់សញ្ញាទង់​ក្រហមនានា ដែលជាសញ្ញាបង្ហាញពីការឆបោក។

Gardner បាននិយាយថា៖ "ការអប់រំ គឺជាគន្លឹះក្នុងការការពារខ្លួនអ្នក។ "វាសំខាន់ណាស់ ដែលអ្នកត្រូវ​ដឹងខ្លួន ​ប្រសិនបើអ្នកទទួលបាន ការហៅ​ទូរស័ព្ទ ​ពី​បុគ្គលណាម្នាក់​ដែលទាមទារអោយបង់លុយ ឬការទូទាត់លុយ។”

SCE កំពុងធ្វើការជាមួយហាងលក់គ្រឿងទេស និងហាងលក់ទំនិញមួយចំនួន ដែលលក់កាតបង់ប្រាក់ជាមុន ដើម្បីធ្វើការអប់រំបុគ្គលិកផ្នែក គិតលុយ និង​បុគ្គលិក​ផ្សេងទៀត ឱ្យមានស្មារតីប្រុងប្រយ័ត្នចំពោះករណីឆបោក។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម — Facebook និង Twitter — SCE ផ្ញើសារដាស់​តឿន ហើយ Paula បានធ្វើការផ្សព្វផ្សាយទៅដល់មន្រ្តីអនុវត្តច្បាប់នានា នៅក្នុងបណ្តាទីក្រុង និងសហ គមន៍នានា ដែលរងការវាយប្រហារ​ដោយក្រុមជនបោកប្រាស់។

លោកស្រីបានមានប្រសាសន៍ថា៖ "ការអប់រំកំពុងអនុវត្តនៅទីនោះ ហើយទាំងអស់នោះ ជារឿងល្អ" ។

ដំបូន្មាននានាខាងក្រោម ដើម្បីចៀសវាងការក្លាយជាជនរងគ្រោះ នៃករណីឆបោកតាមទូរស័ព្ទ

  • SCE មិនដែលទាមទារបង់ប្រាក់ភ្លាមៗ ដោយគំរាមកាត់ផ្តាច់សេវាកម្មនោះទេ។
  • SCE មិនទទួលយកកាតបង់ប្រាក់មុន សម្រាប់ទូទាត់វិក្កយបត្រទេ។
  • SCE មិនដែលសុំកាតឥណទានរបស់អ្នក ឬព័ត៌មានគណនី SCE របស់អ្នកតាមទូរស័ព្ទទេ។
  • SCE មិនមានផ្នែក កាត់ផ្តាច់សេវាកម្មនោះទេ។
  • SCE មិនគិតប្រាក់អតិថិជនសម្រាប់ប្តូរកុងទ័រថ្មី ឬធ្វើបច្ចុប្បន្នភាពកុងទ័រថ្មី ឬបរិក្ខារផ្សេងទៀត ដែលជាកម្មសិទ្ធិរបស់ SCE នោះទេ។
  • ត្រូវប្រុងយ័ត្ន ចំពោះការហៅទូរស័ព្ទពីបុគ្គលដែលស្នើសុំព័ត៌មានវិក្កយបត្រ និងទិន្នន័យផ្ទាល់ខ្លួន ផ្សេងទៀតពីអ្នក។​ មិនត្រូវ​ទូរស័ព្ទទៅ លេខរបស់ជននោះវិញទេ។
  • ដើម្បីពិនិត្យមើលព័ត៌មានវិក្កយបត្រ និង/ឬព័ត៌មានគណនីរបស់អ្នក សូមហៅទៅលេខ​នៅលើ​វិក្កយបត្រ SCE របស់អ្នក ឬចូលទៅកាន់ គេហទំព័រ៖ sce.com
  • ត្រូវសង្ស័យការហៅទូរស័ព្ទជាច្រើនដងក្នុងមួយថ្ងៃ និងក្រៅម៉ោងធ្វើការធម្មតា។
  • ត្រូវប្រុងប្រយ័ត្នចំពោះជនដែលហៅទូរស័ព្ទនិយាយណែនាំពីការលក់ផលិតផលកែលម្អក្នុងផ្ទះ ដើម្បីកាត់បន្ថយការចំណាយ លើថាម ពលរបស់អ្នក ឬព្យាយាមបញ្ចុះបញ្ចូលអ្នកឲ្យទិញប្រភពថាមពលថ្មី​ផ្សេង​ទៀត។

ប្រសិនបើអ្នកសង្ស័យពីសកម្មភាពបន្លំបោកប្រាស់ សូមដាក់ទូរស័ព្ទចុះ រួចហើយប្តឹងទៅសមត្ថកិច្ចក្នុងមូលដ្ឋាន និងទៅក្រុមហ៊ុន SCE តាមរយៈលេខ៖ 1-800-655-4555។

សូមស្វែងរកមធ្យោបាយផ្សេងៗនានាជាច្រើន ដើម្បីរក្សាសុវត្ថិភាព និងការពារខ្លួនអ្នកពីករណីបោកបញ្ឆោត៖ on.sce.com/ScamAlert