ក្រុងរូសមីឌ, រដ្ឋកាលីហ្វ័រនីញ៉ា, ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៧ — សិស្សសាលាមធ្យមសិក្សាពេញវ័យ ៣០ នាក់បានរៀនតាមចំណង់ចំណូលចិត្តរបស់ពួកគេ នូវមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម ឬគណឹតវិជ្ជា — ដែលស្គាល់ថាជា STEM — បានបង់ថ្លៃសាលារួចទាំងស្រុង ដោយម្នាក់ៗបានទទួលនូវអាហាររូបករណ៍ ចំនួន ៤០,០០០ ដុល្លារ នៃទឹកប្រាក់សរុបចំនួន ១.២ លានដុល្លារ របស់ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ កម្មវិធីអ្នកប្រាជ្ញអេឌីសុន។
អ្នកទទួលបាន នូវអាហាររូបករណ៍ នៃឆ្នាំនេះ គឺៈ Jose A La Torre, Newport Harbor H.S., Newport Beach; Collin Adelseck, Arnold O. Beckman H.S., Irvine; Chidinma “Promise” Agbo, Norwalk H.S.; Armani Aguiar, Garfield H.S., Los Angeles; Ana Alba, Da Vinci Science School, Hawthorne; Arlene Aleman, Paramount H.S.; Mike Bao, Troy H.S., Fullerton; Lisa Bi, Hillcrest H.S., Riverside; Juan Carrillo, Channel Islands H.S., Oxnard; Chun Feng Chen, Arroyo H.S., El Monte; Jesus Contreras Magana, Santa Paula H.S.; Evan Corriere, Marina H.S., Huntington Beach; Dylan Dickerson, Elsinore H.S., Wildomar; Ashley Eckert, Desert Hot Springs H.S.; Mustafa Elmahdi, Quartz Hill H.S.; Keslee Green, Hanford H.S.; Yiwen Jiang, Eleanor Roosevelt H.S., Eastvale; Paiam Moghaddam, Woodbridge H.S., Irvine; Alfred Molina, St. John Bosco H.S., Bellflower; Michael Morrissey Hanson, Ventura H.S.; Alex Nguyen, Bolsa Grande H.S., Garden Grove; Christine Nguyen, El Toro H.S., Lake Forest; Yuanzhi Qin, Ayala H.S., Chino Hills; Ashley Quintana, Rancho Cucamonga H.S.; William Ramos, Don Bosco Technical Institute, Rosemead; Maria Rodelo-Sandoval, Granite Hills H.S., Porterville; Mireille Vargas, Santa Paula H.S.; Gissele Vazquez, Oxnard H.S.; Katherine Woo, Tesoro H.S., Rancho Santa Margarita; and Esol Yoon, Whitney H.S., Cerritos.
“ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ អបអរសាទរចំពោះអ្នកប្រាជ្ញឆ្នើម ឆ្នាំនេះ” ប្រសាសន៍របស់ Pedro Pizarro ដែលជាប្រធាន និងជា CEO របស់ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ។ “តាមរយៈការខិតខំប្រឹងប្រែង ខំរៀននូវមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណឹតវិជ្ជា យើងសង្ឃឹមថា សិស្សទាំងអស់នេះ នឹងធ្វើការបរិច្ចាគយ៉ាងសំខាន់ ទៅដល់សហគមន៍ នឹងសង្គមរបស់ពួកយើង។ យើងមានមោទនៈភាព ក្នុងការគាំទ្រពួកគេ”។
អាហាររូបករណ៍ ចំនួន ៤០,០០០ ដុល្លារ នឹងត្រូវបង់ក្នុងរយៈពេលបួនឆ្នាំ ទៅអោយ អ្នកទទួលបានអាហាររូបករណ៍ទាំងអស់ដែលមានផែនការ បន្តររៀនសូត្រក្នុងវិស័យ STEM នៅតាមបណ្តាមហាវិទ្យាល័យ ឬសាកលវិទ្យាល័យ រយៈពេល ៤ ឆ្នាំ ដែលមានការទទួលស្គាល់ជាផ្លូវការ។ សិស្សទាំងឡាយដែលមានលទ្ធភាពទទួលយកបាន ត្រូវតែរស់នៅ ឬចូលរៀននៅវិទ្យាល័យសាធារណៈ ឬឯកជននៅក្នុង តំបន់ទឹកដីសេវាកម្ម របស់ក្រុមហ៊ុនអេឌីសុន ប្រចាំរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង SCE ឬរៀននៅសាលាវិទ្យាល័យ ដែលមានលទ្ធភាពទទួលបាន នៅជុំវិញស្ថានីយ៍ផលឹតនុយក្លែរសានអូណូហ្រ្វែ របស់ក្រុមហ៊ុនអេឌីសុន ប្រចាំរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង។
ការគាំទ្ររបស់ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ គឺដើម្បីបុព្វហេតុសប្បុរសធម៌ទាំងឡាយនានា ដែលមានក្នុងកម្មវិធីអាហារូបករណ៍ Edison Scholars នេះ គឺត្រូវបានផ្តល់មូលនិធិទាំងស្រុង ដោយម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ។ ការទូទាត់វិក្កយប័ត្រថ្លៃសេវាសាធារណៈ របស់អតិថិជនក្រុមហ៊ុន SCE មិនផ្ដល់ជាមូលនិធិ ដល់ការបរិច្ចាគរបស់ក្រុមហ៊ុនឡើយ។ បន្ថែមលើសពីនេះ សមាជិកក្រោមបន្ទុកគ្រួសារទាំងស់ នៃក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ និងនិយោជិកទាំងឡាយ របស់ SCE គឺមិនមានសិទ្ធិដាក់ពាក្យសុំអាហាររូបករណ៍ សំរាប់កម្មវិធីអ្នកប្រាជ្ញអេឌីសុន ឡើយ។
អំពីក្រុមហ៊ុនក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ (Edison International)
ក្រុមហ៊ុន Edison International (NYSE:EIX) តាមរយៈក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួន គឺជាក្រុមហ៊ុនផលិត និងចែកចាយថាមពលអគ្គិសនី ក៍ដូចជាអ្នកផ្តល់នូវសេវាកម្ម និងបច្ចេកវិជ្ជាថាមពល ដោយរួមមានទាំងការបង្កើតឡើងវិញ នូវថាមពល។ មានទីបព្ជាការដ្ឋានធំនៅទីក្រុងរូសមីដ រដ្ឋកាលីហ្វ័រនីញ៉ា ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ គឺជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុនអេឌីសុនប្រចាំរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង ដែលជាក្រុមហ៊ុនបរិក្ខារអគ្គិសនីដ៍ធំបំផុតមួយ របស់ជាតិ។