ទំនាក់ទំនង​សារពត៌មាន: Paul Netter, (626) 302-2255

ក្រុងរ៉ូសមីដ, រដ្ឋកាលីហ្វរនីញ៉ា, ថ្ងៃទី៧ ខែធ្នូ​ ឆ្នាំ​២០១៥ — ដើមគ្រឹស្ទម៉ាស់ គឺជាភាពល្អស្អាត នៃការតុបតែងក្នុងពេលឈប់សំរាក។

ដើមគ្រឹស្ទម៉ាស់ តែងតែជាចំណុចកណ្តាលនៃចំណាប់អារម្មណ៍ ហើយការថែទាំពួកវា គឺមានតំលៃខ្ពស់បំផុត។  ​​ផងដែរ ពួកវាក៏អាចនឹងមានគ្រោះថ្នាក់ខ្លាំងបំផុត។

សេចក្តីរំលឹកពីរ នៃរឿងនេះបានកើតឡើងក្នុងរយៈពេលតិចជាងមួយសប្តាហ៍ កាលពីខែមករាឆ្នាំទៅ នៅពេលដែលភ្លើងបានឆាបឆេះ បន្ទាប់​ពីការដំឡើងនូវដើមគ្រឹស្ទម៉ាស់ ដោយការដុតទៀន ដែលបានបំផ្លាញផ្ទះមួយខ្នងនូវស៊ីធីអាហ្សូសា និងអណ្តាតភ្លើងមួយដែល​ បណ្តាលដោយដើមឈើចាស់ៗ ស្ងួតស្រួយៗ​ នឹងកំទេចកំទីឈើនៅផ្ទះនាស៊ីធី North Hollywood។ ទោះជាមានអ្នកពន្លត់អគ្គិសនី បីនាក់បានរងរបួស នៅស៊ីធី North Hollywood វាអាចនឹងត្រូវមានស្ថានភាពធ្ងន់ធ្ងរ ជាងនេះទៅទៀត។

ដើម្បីជួយក្នុងការការពារនូវឧប្បវទ្ទហេតុទាំងនេះ អេឌីសុនប្រចាំរដ្ឋកាលីហ័រនីញ៉ាភាគខាងត្បូង (SCE) ធ្វើការក្រើនរំលឹកដល់អតិថិជនរបស់ខ្លួន ថាគ្នានអី្វសំខាន់ជាជាងសុវត្ថិភាពឡើយ នៅពេលធ្វើការរៀបចំដំឡើង នឹងថែទាំនូវការតុបតែងលំអរផ្សេងៗនារដូវ កាល ​ឈប់សំរាកនេះ។

“ការឆេះដើមគ្រឹស្ទម៉ាស់ អាចនឹងមានការផ្ទុះ ហើយធ្វើអោយបន្ទប់បំពេញទៅដោយផ្សែងឈ្លក់ នឹងឡើងកំដៅយ៉ាងលឿនបំផុត,” ប្រសាសន៍ របស់លោក Paul Jeske, ប្រធានផែ្នកសាជីវកម្មសុខភាព និងសុវត្ថិភាព។  “ដើម្បីសុវត្ថិភាព, ដើមឈើរស់ទាំងអស់ ត្រូវតែស្រោចទឹកជារៀងរាល់ថ្ងៃ ហើយចំណែកឯដើមឈើសុប្បនិមិត្តវិញ គួរត្រូវតែជាដើមឈើដែលធន់នឹងភ្លើង, ហើយដើមឈើទាំងនោះ ត្រូវតែរក្សាទុកដាក់យ៉ាងហោចណាស់ ៣ ហ្វីត អោយឆ្ងាយពីប្រភពកំដៅផ្សេងៗ រួមមានទាំងម៉ាស៊ីនកំដៅបន្ទប់ និងទៀន។  ផងដែរ ពួកវាទាំងនោះ មិនគួរត្រូវបានតុបតែងលំអរជាមួយនឹងជើងបញ្ឈរអំពូលរិច/សឹក ឬអំពូលដែលខូច/បែកបាក់ឡើយ។”

ការឆេះដើមគ្រឹស្ទម៉ាស់, ទោះបីជាមិនញឹកញាប់ក៍ដោយ, ជាធម្មតាតែងតែធ្ងន់ធ្ងរ។  ក្រសួងអគ្គិសនីសហរដ្ឋអាមេរិក ឆ្លើយតបទៅនឹងភ្លើងឆេះតាមផ្ទះ​ ប្រហែល ២១០ ដង ប្រចាំឆ្នាំ ដោយសារដើមឈើទាំងនោះ ដែលបណ្តាលអោយមានមធ្យមភាគ នៃមរណៈភាពចំនួន ៧ នាក់, រងរបួស ១៩ ​ដង និងខូចខាតជាសាច់ប្រាក់ចំនួន $១៧.៥ លានដុល្លារ។  ការឆេះដើមគ្រឹស្ទម៉ាស់តាមផ្ទះ មានចំនួន​ ៥ ដង ទំនងជានឹងបញ្ចប់ទៅដោយការស្លាប់ បើប្រៀបធៀបទៅនឹងការឆេះតាមផ្ទះ ដែលមិនមានការពាក់ព័ន្ធ ទៅនឹងដើមឈើ។​​  មួយភាគបី នៃការឆេះដើមគ្រឹស្ទម៉ាស់ មានលទ្ធផលបណ្តាលមក ពីបញ្ហាអគ្គិសនីផ្សេងៗ។

ក្នុងពេលជាមួយគ្នានោះ, ខ្សែភ្លើង មិនគួរត្រូវជារឿងកង្វល់ដ៍ធំនោះឡើយ នៅពេលដែលធ្វើការតុបតែង នៅខាងក្រៅផ្ទះ។  ភ្លើង និងការតុបតែងលំអរ​ មិនគួរត្រូវតំឡើងលើពួកវា ឬបង្គោលភ្លើង ឬរបស់របរសំរាប់តុបតែងលំអរទាំងនោះ គួរស្ថឹតនៅយ៉ាងហោចណាស់ អោយបានចំងាយ ១០ ហ្វីត ពីបង្គោលថាមពលទាំងឡាយ។

SCE ផ្តល់ជាអនុសាសន៍គន្លឹះសុវត្ថិភាពផ្សេងៗមួយចំនួន នាពេលឈប់សំរាក៖

  • ប្រើជណ្តើរឈើ ឬជណ្តើរកែវ នៅពេលធ្វើការតុបតែងលំអរខាងក្រៅផ្ទះ។  ជណ្តើរដែកបង្កើត ឬបង្ករអោយមានអគ្គិសនី។ ស្ថឹត នៅយ៉ាងហោចណាស់ អោយបានចំងាយ ១០ ហ្វីត ពីខ្សែភ្លើងថាមពល ដែលនៅខាងលើក្បាល នៅពេលប្រើប្រាស់ជណ្តើរ។
  • រក្សាទុកដាក់អំពូលភ្លើង អោយឆ្ងាយពីកំរាលព្រំ គ្រឿងសង្ហារឹម របាំងបង្អួច នឹងសំភារៈដែលអាចឆាបឆេះបាន ផ្សេងៗទៀត។
  • ធ្វើអោយប្រាកដថា ខ្សែភ្លើងអគ្គសនី មិនត្រូវបានដាក់នៅតាមមុំកាច់ជ្រុង​ ឬទីតាំងណាដែលកៀប (ក្តោប ​ឬខ្ជឹប) ខ្សែ ដូចជាដាក់ក្នុងបង្អួចនានា។
  • ប្រើខ្សែរ៉ូតប្លាស្ទិក នៅពេលព្យួរអំពូលភ្លើង ជំនួសអោយការកឹប ការចុចភ្ជាប់ ឬការដំដែកគោល។
  • ប្រើរបុំភ្លើង មិនអោយលើសពី ៣ តំណោតឌុយនៃភ្លើង ក្នុងប្រដាប់ដោយឌុយនិមួយៗ (ឬ អនុវត្តទៅតាមសេចក្តីណែនាំទាំងឡាយ របស់អ្នកផលឹត)។
  • ប្រើប្រដាប់តុបតែងលំអរណា ដែលមានផ្លាកសញ្ញាធន់ជាប់បានយូរ ដូចជាផ្លាកសញ្ញា(UL), (CSA) ឬ (ETL)។
  • ជានិច្ចជាកាល ត្រូវតែដកឌុយអំពូលភ្លើងតុបតែងលំអរចេញ នៅពេលចាកចេញពីផ្ទះ ឬមុនពេលចូលដំណេក។

ដើម្បីពត័មាន ស្តីអំពីសុវត្ថិភាពពេលឈប់សំរាក, សូមចូលទស្សនា on.sce.com/holidaylighting. តាមយើងនៅលើ Twitter ហើយនឹង Facebook.

អំពីក្រុមហ៊ុនអេឌីសុនប្រចាំរដ្ឋកាលីហ័រនីញ៉ាភាគខាងត្បូង (Southern California Edison)

ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ (NYSE:EIX), ក្រុមហ៊ុនអេឌីសុនប្រចាំរដ្ឋកាលីហ័រនីញ៉ាភាគខាងត្បូង គឺជាក្រុមហ៊ុនអគ្គិសនីជាតិដ៏ធំបំផុតមួយ, ដែលកំពុងបំរើសេវាកម្មដល់ប្រជាពលរដ្ឋប្រហែល​ ១៤ ​លាននាក់ តាមរយៈគណនីអតិថិជនចំនួន ៥ លាន នៅក្នុងតំបន់បំរើសេវាកម្មដែលមានទំហ៊ំ ៥០,០០០ ម៉ៃល៏ការ៉េ នៅភូមិភាគកណ្តាល, ឆ្នេរសមុទ្រ នឹងភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រនីញ៉ា។