អ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់​អាចមានសិទ្ធិទទួលបាននូវការដាក់ជំនួសដោយឥតគិតថ្លៃ​ នៃប្រព័ន្ធម៉ាស៊ីនត្រជាក់ ភ្លើងបំភ្លឺ​ ទូទឹកកកសន្សំ​សំចៃ​ថាមពល ឬសេវាសន្សំថាមពលផ្សេងៗ ដែលអាចជួយសន្សំប្រាក់​លើវិក្កយ​បត្រ​អគ្គិសនី​ ​ទៅលើ ក្រុមហ៊ុន Southern California Edison របស់អ្នក។

តាមរយៈ កម្មវិធីជំនួយសន្សំថាមពល  អតិថិជនដែលមានប្រាក់ចំណូលអាចមានសិទ្ធិទទួលបាន អាចនឹងទទួលបាននូវ​ឧបករណ៍​ដោយឥតគិតថ្លៃ  និង​ការដាក់ដំឡើងដោយឥតគិតប្រាក់។ អតិថិជនទាំងអស់​ អាចមានសិទ្ធិដោយផ្អែកលើ​ការចូលរួមនាពេលបច្ចុប្បន្ន នៅក្នុងកម្មវិធី​ជំនួយសាធារណៈដែលអាចមានសិទ្ធិទទួលបាន ឬផ្អែកលើប្រាក់ចំណូលគ្រួសាររបស់ពួកគេ។

កាលពីឆ្នាំមុន មានគ្រួសារ SCE ជាង 74,000 គ្រួសារ បានចូលរួមក្នុងកម្មវិធីជំនួយសន្សំថាមពល ដែល​សន្សំបាន​ជាង 27 លានគីឡូវ៉ាត់ម៉ោង និងកាត់បន្ថយតម្រូវការ បានត្រឹម 4,443 គីឡូវ៉ាត់។

លោក Mark Wallenrod  នាយកផ្នែកប្រតិបត្តិកម្មវិធី នៃក្រុមហ៊ុន SCE បានមានប្រសាសន៍ថា៖ “SCE ផ្តល់ជូន  កម្មវិធីបញ្ចុះអត្រាថ្លៃអគ្គិសនី​កម្មវិធីសន្សំថាមពល និងកម្មវិធីជំនួយផ្សេងទៀត  សម្រាប់អតិថិជន ដែលមានប្រាក់ចំណូលល្មម នៅទូទាំងតំបន់សេវារបស់យើង ដែលត្រូវ​ការ​​ការគាំទ្រ​ដើម្បី​បំពេញតម្រូវការថាមពល។” “ដោយមានជិតមួយភាគបីនៃអតិថិជន របស់យើងដែលមានសិទ្ធិទទួលបាន យើងសូមធានាថា គ្រួសារជាច្រើនដែលមានសិទ្ធិទទួលបានចូលរួម និងទាញយក​អត្ថប្រយោជន៍ពី​កម្ម​វិធី​ឥតគិតថ្លៃទាំងនេះ ​ដើម្បីជួយកាត់បន្ថយ​ការចំណាយ​ថាមពល​របស់ពួកគេ។”

ដោយផ្អែកលើតំបន់លំនៅដ្ឋានរបស់អតិថិជន ផលិតផលសន្សំថាមពល ឥតគិតថ្លៃ និងសេវា​សន្សំថាមពល ​ដែលបានផ្តល់ជូនដោយកម្ម​វិធី​ជំនួយ​សន្សំថាមពលរួមមានដូចជា៖

  • ទូទឹកកក
  • ម៉ាស៊ីនត្រជាក់រួម ឬក្នុងបន្ទប់
  • ម៉ាស៊ីនត្រជាក់ចំហាយទឹក
  • ម៉ាស៊ីនបូមទឹកអាង
  • ភ្លើងបំភ្លឺសន្សំថាមពល
  • បន្ទះថាមពលស្មាត (ជួយសន្សំថាមពល)
  • សេវាសន្សំថាមពលបំលាស់ប្តូរតាមអាកាសធាតុ

អតិថិជនអាចស្វែងយល់បន្ថែមអំពីកម្មវិធីជំនួយសន្សំថាមពល និងកម្មវិធីជំនួយផ្សេងទៀត នៅ​លើគេហទំព័រ sce.com/billhelp ឬហៅទូរស័ព្ទទៅលេខ៖ 1-800-736-4777។