អតិថិជនជាច្រើននាក់របស់ Southern California Edison អាចមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ​ដើម្បីជួយបង់ថ្លៃ​វិក្កយបត្រថ្លៃសេវា សាធារណៈ តាមរយៈកម្មវិធីជំនួយផ្អែកតាមប្រាក់ចំណូល ដែលផ្តល់ជូននូវ​ការបញ្ចុះតម្លៃ​លើវិក្កយបត្រ និងផ្តល់ជូនផលិតផល និង សេវាកម្មសន្សំថាមពលដោយឥតគិតថ្លៃ។

ដោយចាប់មានប្រសិទ្ធភាពនៅថ្ងៃសុក្រ  គោលការណ៍ណែនាំអំពីប្រាក់ចំណូល​សម្រាប់កម្មវិធីជំនួយ​ផ្អែក​តាម​ប្រាក់​ចំណូលប្រចាំឆ្នាំ 2018-19 — អត្រាតម្លៃថាមពលផ្សេងនៃរដ្ឋកាលីហ្វ័រញ៉ា, ជំនួយអត្រាតម្លៃថាមពលអគ្គិសនីសំរាប់គ្រួសារ និង ជំនួយសន្សំថាមពល  ត្រូវបានធ្វើបច្ចុប្បន្នភាព ហើយអាចបង្កើនចំនួនអតិថិជន SCE ដែល​មានសិទ្ធិទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ។

នោះគឺជាដំណឹងល្អសម្រាប់អតិថិជនដែលមានប្រាក់ចំណូលទាប ដែលកំពុងប្រឈមមុខនឹងបញ្ហា​សេដ្ឋកិច្ច ឬ អ្នកដែលត្រូវការជំនួយ ក្នុងការទូទាត់វិក្កយបត្រថ្លៃសេវាសាធារណៈ។

លោក Jill Anderson អនុប្រធានកម្មវិធី និងសេវាកម្មអតិថិជនរបស់ SCE បានមានប្រសាសន៍ថា៖​"យើងនៅទីនេះ ដើម្បីគាំទ្រដល់ អតិថិជនរបស់យើង និងជួយអ្នកដែលមានសិទ្ធិទទួលបានកម្មវិធីជំនួយផ្អែកតាមប្រាក់ចំណូលពី CARE និង FERA កាត់បន្ថយការ ចំណាយប្រចាំខែ និងការប្រើប្រាស់អគ្គិសនី"។ "ការផ្លាស់ប្តូរ​គោលការណ៍ណែនាំពីប្រាក់ចំណូលនាពេលថ្មីៗនេះ នឹងជួយឱ្យ SCE ​បម្រើជូនអតិថិជន​ដែលមានសិទ្ធិ​ទទួល​បានសម្រាប់​កម្មវិធីទាំងនេះនិងកម្មវិធីដទៃទៀត" ។

កម្មវិធី CARE ផ្តល់ជូនអតិថិជនដែលមានសិទ្ធិទទួលបានជំនួយពី SCE នូវការបញ្ចុះតម្លៃប្រហែល ៣០ ភាគរយ​លើ​វិក្កយបត្រថ្លៃភ្លើង ប្រចាំខែ។ កម្មវិធី FERA ផ្ដល់ការបញ្ចុះតម្លៃ ១២ ​ភាគរយ​លើ​វិក្កយបត្រ​ថ្លៃ​ភ្លើង​ប្រចាំខែដល់​គ្រួសារ​​ដែលមានសមាជិកចាប់ពីបីនាក់ ឡើង ទៅ។

ទាំងកម្មវិធី CARE និង FERA ជួយអតិថិជនកាត់បន្ថយ ការចំណាយរបស់ពួកគេ​ដើម្បីគ្រប់គ្រងការ​ចំណាយ​​លើ​ថ្លៃសេវាសាធារណៈ របស់ពួកគេ ឱ្យកាន់តែមានប្រសិទ្ធភាព​ជាមួយនឹងអត្រាបញ្ចុះតម្លៃ​ជាពិសេសអ្នកដែលមាន​ប្រាក់​ចំណូលតិចតួច ឬអ្នកដែលចូលរួមក្នុង កម្មវិធី យ៉ាងតិចមួយក្នុងចំណោម ១០ កម្មវិធី ជំនួយ​សាធារណៈ​របស់​រដ្ឋាភិបាល។

ស្ថិតនៅក្រោមកម្មវិធីជំនួយសន្សំថាមពល អតិថិជនអាចមានសិទ្ធិទទួលបានដោយមិនគិតថ្លៃ នូវ​ទូទឹកកកថ្មី​ អំពូលភ្លើងថ្មី​ដែលមាន​មុខងារសន្សំថាមពល ឬឧបករណ៍សន្សំសំចៃថាមពលផ្សេងទៀត​ ឬសេវាកម្មសន្សំ​ថាមពលដែល​អាច​ជួយពួកគេសន្សំសំចៃប្រាក់ពី ការបង់ក្កយបត្រថ្លៃភ្លើង SCE របស់ពួកគេ។

ក្នុងចំណោមផលិតផល និងសេវាកម្មសន្សំថាមពល កម្មវិធីដែលផ្តល់ជូនគឺ៖

  • ទូទឹកកកថ្មី​ដែលមានមុខងារសន្សំថាមពល
  • ម៉ាស៊ីនត្រជាក់បំពាក់លើជញ្ជាំង
  • កង្ហារត្រជាក់
  • ការប្តូរម៉ូទ័របូមទឹក
  • ការផ្តល់ជូនឥតគិតថ្លៃនូវសេវាកម្មរៀបចំប្រព័ន្ធសន្សំថាមពលសម្រាប់គេហដ្ឋាន
  • បរិក្ខារបំភ្លឺភ្លើងមានមុខងារសន្សំថាមពល ដូចជាអំពូលភ្លើងភ្លុយអររេសង់
  • ផលិតផល និងសេវាកម្មសន្សំថាមពលផ្សេងទៀត

ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីជំនួយផ្អែកតាមប្រាក់ចំណូលរបស់ SCE សូមចូលមើលគេហទំព័រ៖ sce.com/billhelp ឬទំនាក់ទំនង ទៅកាន់លេខ​ 1-800-736-4777។

មានប្រសិទ្ធភាពចាប់ពីថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2018 ដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2019 ដែនកំណត់​ប្រាក់ចំណូល​របស់កម្មវិធី CARE និង ESA មានដូចខាងក្រោម៖

តារាងទី 1 គោលការណ៍ណែនាំពីប្រាក់ចំណូល CARE & ESA

ទំហំគ្រួសារ

ដែនកំណត់អតិបរមានៃប្រាក់ចំណូល*

1-2

$32,920

3

$41,560

4

$50,200

5

$58,840

6

$67,480

7

$76,120

8

$84,760

សមាជិកផ្សេងទៀតម្នាក់ៗ

$8,640

*ការគណនាដែនកំណត់អតិបរមា =200 ភាគរយនៃគោលការណ៍ណែនាំរបស់សហព័ន្ធអំពីភាពក្រីក្រ

 

មានប្រសិទ្ធភាពចាប់ពីថ្ងៃទី 1 ខែមិថុនាឆ្នាំ 2018 ដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2019 ដែនកំណត់ប្រាក់ចំណូល FERA មានដូចខាងក្រោម៖

តារាងទី 2៖ គោលការណ៍ណែនាំពីប្រាក់ចំណូល FERA

ទំហំគ្រួសារ

ដែនកំណត់អប្បបរិមានៃ

ប្រាក់ចំណូល*

ដែនកំណត់អតិបរមានៃ

ប្រាក់ចំណូល**

3

$41,561

$51,950

4

$50,201

$62,750

5

$58,841

$73,550

6

$67,481

$84,350

7

$76,121

$95,150

8

$84,761

$105,950

សមាជិកផ្សេងទៀតម្នាក់ៗ

$8,640

$10,800

*ការគណនាដែនកំណត់អប្បបរិមា=200 ភាគរយនៃគោលការណ៍ណែនាំរបស់សហព័ន្ធអំពីភាព​ក្រីក្រ​(CARE/ESA)+$1

**ការគណនាដែនកំណត់អតិបរមា =250 ភាគរយនៃគោលការណ៍ណែនាំរបស់សហព័ន្ធអំពីភាពក្រីក្រ