ទំនាក់ទំនង សារពត៌មាន: David Song, (626) 302-2255
ក្រុងរ៉ូសមីដ, រដ្ឋកាលីហ្វរនីញ៉ា, ថ្ងៃទី ១៧ ខែវិច្ឆិការ​ ឆ្នាំ​២០១៥ — ថ្ងៃនេះ អេឌីសុនប្រចាំរដ្ឋកាលីហ័រនីញ៉ាភាគខាងត្បូង បានបញ្ចេញនូវរបាយការណ៍នៃការស៊ើបអង្កេតផ្ទៃក្នុង នឹងការស៊ើបអង្កេតឯករាជ្យផ្សេងៗ ស្តីអំពីហេតុផលដែល បណ្តាលអោយដាច់ថាមពលពីរដង ដែលបណ្តាលអោយមានការប៉ះពាល់ ដល់បណ្តាញអគ្គិសនីដោនថោនឡងប៊ីឆកាល ពីខែកក្កដា។ ឧប្បត្តិហេតុទាំងនេះ មានការរំខានដល់សេវាចំពោះអតិថិជននៅក្នុងតំបន់អស់រយៈពេលជាច្រើនថ្ងៃ។

SCE បានចែកចាយនូវរបកគំហើញទាំងឡាយនៃការស៊ើបអង្កេតផ្ទៃក្នុង ក៍ដូចជាលទ្ឋផលនៃការស៊ើបអង្កេតឯករាជ្យដោយក្រុមហ៊ុនប្រឹក្សា Davies Consulting ជាមួយនឹងគណៈកម្មការទឹកភ្លើងសាធារណៈរដ្ឋកាលីហ្វ័រនីញ៉ា California Public Utilities Commission និងសាលាក្រុងឡងប៊ីឆ។

របាយការណ៍ទាំងពីរ ដោយមានភាពខុសប្លែកគ្នាទាំងវិសាលភាព នឹងវិធីសាស្ត្រ បានព្រមព្រៀងថា ហេតុផលដែលបណ្តាលអោយមានការដាច់ភ្លើងលើកទីមួយ កាលពីថ្ងៃទី ១៥ ខែកក្កដា គឺដោយសារ ការបរាជ័យនូវផ្នែកសំខាន់ៗមួយចំនួន ដែលជាប្រព័ន្ឋក្រោមដី ដើម្បីដំណើរការនូវមុខងារការពារដល់ប្រព័ន្ឋរបស់ពួកគេ ដោយយោលទៅលើដំណើរការប្រតិប័ត្តិដែលមិនត្រឹមត្រូវ និងការគ្រប់គ្រងដែលមិនគ្រប់គ្រាន់ ដែលត្រួតពិនិត្យលើប្រព័ន្ឋ។

“យើងមានការខកចិត្តជាខ្លាំង ដែលថាចំណុចរបកគំហើញនានា​គឺដាយសារកង្វះខាតនូវកិច្ចប្រតិប័ត្តិរបស់ SCE នៃ បណ្តាញ,” ប្រសាសន៍របស់ Pete Dietrich, អនុប្រធានជាន់ខ្ពស់របស់​ SCE ផ្នែកបញ្ជូន នឹងចែកចាយ។  “តែទោះជាយ៉ាងណាក៍ដោយ យើងមានការលើកទឹកចិត្តជាខ្លាំងដោយសារថាការស៊ើបអង្កេតទាំងឡាយបានកំណត់រកឃើញនូវបញ្ហានានា ដែលអាចធ្វើអោយត្រឹមត្រូវបាន, ដែលយើងនឹងរៀនសូត្រពីវា ហើយនឹងដែលអាចជួយយើងអោយ មានការប្រសើរឡើងនូវមធ្យោបាយដែលយើងគ្រប់គ្រង នូវបណ្តាញដើម្បីផ្តល់នូវប្រភេទនៃសេវាកម្មទៅកាន់អតិថិជនរបស់យើងទាំងអស់ ដែលពួកគេត្រូវតែរំពឹងអំពីពួកយើង”។

របាយការណ៍ទាំងនោះបានកំណត់ឃើញ នូវភាពបរាជ័យនៃខ្សែមួយដែលនៅក្រោមដីវេញបញ្ជូលគ្នាដូចព្រឹត្តិការណ៍ ដែលបានកើតមានឡើង នៃការដាច់ភ្លើង កាលពីថ្ងៃទី១៥ ខែកក្កដា។  បណ្តាញក្រោមដីក្រុងឡងប៊ីឆបានត្រូវរចនាឡើងដើម្បីធន់នឹង ការខូចខាតបរាជ័យនៃផ្នែកណាមួយ, តែទោះជាយ៉ាងណាក៍ដោយ ការបរាជ័យនៃការវេញបញ្ជូលគ្នានូវខ្សែភ្លើង ជំរុញអោយមានការកើតឡើងផ្ទួនៗគ្នានៃការដាច់ភ្លើងដោយយោលទៅលើឧបករណ៍ការពារបណ្តាញដែលមិនដំណើរការ, ជាលទ្ធផលបណ្តាលអោយបណ្តាញ នៅទូទាំងដោនថោនត្រូវបានកាត់ផ្តាច់ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើការជួសជុល។

របាយការណ៍ទាំងពីរផងដែរ បានរកឃើញថាតិថិជនទាំងអស់ថា ការខូចខាតដែលបានបន្សល់ទុក កាលពីលើកទីមួយ​ អាចនាំឆ្ពោះបណ្តាល អោយមានការដាច់ភ្លើងជាលើកទីពី កាលពីថ្ងៃទី ៣០ ខែកក្កដា

របាយការណ៍ផ្ទៃក្នុងរបស់ SCE បានគូសបញ្ជាក់ថា មានជំហ៊ានជាច្រើនដែលក្រុមហ៊ុនកំពុងតែធ្វើដើម្បីកែតំរូវនូវបញ្ហាទាំងនេះ នឹងបង្កានូវឧប្បត្តិហេតុផ្សេងៗ នាពេលអនាគត។ ក្រុមហ៊ុនបានធ្វើនូវសកម្មភាពកែតំរូវទៅលើប្រព័ន្ឋរួចរាល់ហើយ, ដោយរួមមានទាំងការធ្វើអធិការកិច្ចរួចស្រេចបាច់ និងហ្មត់ចត់នូវរាល់ឃ្លាំងផ្ទុកសំភារៈក្រោមដីទាំង ឡាយ លើប្រព័ន្ឋបណ្តាញដោនថោននិងបន្ថែម ហើយបន្ថែមទៀត បន្តរអធិការកិច្ចទៅលើផ្នែកនានា នៃខែ្សភ្លើងក្នុងក្រុងក្រុងឡងប៊ីឆ។

ដើម្បីពត៌មានបន្ថែមទៀតស្តីអំពីរបកគំហើញទាំងនេះ និងលីង (បណ្តាញភ្ជាប់) ទៅកាន់ឯកសារដែលពាក់ព័ន្ធផ្សេងៗ សូមពិនិត្យក្នុងបន្ទប់ពត៌មានរបស់ SCE ដើម្បីពត៌មានបន្ថែម ឬដើម្បីចូលទៅកាន់ពត៌មានទាំងអស់នោះ។

Davies Report
SCE Findings

អំពីក្រុមហ៊ុនអេឌីសុនប្រចាំរដ្ឋកាលីហ័រនីញ៉ាភាគខាងត្បូង (Southern California Edison)

ក្រុមហ៊ុនអេឌីសុនអន្តរៈជាតិ (NYSE:EIX), ក្រុមហ៊ុនអេឌីសុនប្រចាំរដ្ឋកាលីហ័រនីញ៉ាភាគខាងត្បូង គឺជាក្រុមហ៊ុនអគ្គិសនីជាតិដ៏ធំបំផុតមួយដែលកំពុងបំរើសេវាកម្មដល់ប្រជាពលរដ្ឋប្រហែល​ ១៤ ​លាននាក់ តាមរយៈគណនីអតិថិជនចំនួន ៥ លាន នៅក្នុងតំបន់បំរើសេវាកម្មដែលមានទំហ៊ំ ៥០,០០០ ម៉ៃល៏ការ៉េ នៅភូមិភាគកណ្តាល, ឆ្នេរសមុទ្រ នឹងភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រនីញ៉ា។