នៅក្នុងក្រុង San Jacinto ជាទីកន្លែងដែល Maria Gonzalez រស់នៅ សីតុណ្ហភាពអាចកើនឡើងក្នុងកំឡុងនៃបណ្តាខែនានា​ក្នុងរដូវក្តៅ ធើ្វអោយម៉ាស៊ីនត្រជាក់របស់នាង មានភាពចាំបាច់ណាស់​ នារដូវកាលនេះ។  ទោះជាយ៉ាងនេះក៍ដោយ ការដំណើរការនូវម៉ាស៊ីនត្រជាក់ជាច្រើនម៉ោង នៅក្នុងសហគមន៍វាលខ្សាច់ អាចនឹងមានតំលៃថ្លៃហើយដាក់សំពាធទៅលើវិក័យប័ត្រអគ្កិសនី។

“រដូវក្តៅម្តងៗ ខ្ញុំបានទទួលវិក្ក័យប័ត្រដ័ខ្ពស់ អមជាមួយនូវបណ្តាវិក័យប័ត្រទឹកភ្លើងនានាផ្សេងទៀត វាមានការពិបាកជាខ្លាំងក្នុងការបង់អោយអស់តែម្តង,” សំដីរបស់ Gonzalez ដែលជាជនចូលនិវត្តន៍ម្នាក់ រស់នៅដោយមានប្រាក់ចំណូលថេរ។

បណ្តាមិត្តភ័ក្ររបស់នាង នៅឯព្រះវិហ៊ារបានប្រាប់នាង​ អំពីកម្មវិធី​​ អត្រាជំនួសរដ្ឋកាលីហ្វ័រនីញ៉ាសំរាប់ថាមពល (CARE) ដែលផ្តល់ អោយដល់នូវអតិថិជនអេឌីសុនរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូងទាំងឡាយណា ដែលមានប្រាក់ចំណូលមានលក្ខណៈគ្រប់គ្រាន់ ដើម្បីការបញ្ចុះតំលៃជឹតប្រហែលទៅនឹង ៣០ ភាគរយ នៃវិក័យប័ត្រអគ្គិសនីនានាប្រចាំខែ។

Gonzalez បានដាក់ពាក្យសុំ​ ហើយមានគុណសម្បត្តិទទួលបាន។  ឥឡូវនេះ នាងមានការធូរស្រាលអំពីកំដៅ និងអំពីវិក័យប័ត្រអគ្គិសនីរបស់នាង។

“ស្ថឹតក្នុងកម្មវិធី CARE គឺជាការទទូលបាននូវពរជ័យយ៉ាងពឹតប្រាកដ ហើយការបញ្ចុះតំលៃអាចធ្វើអោយវិក័យប័ត្រអាចគ្រប់ គ្រងបាន ជាពិសេសនៅក្នុងកំឡុងពេលដែលជាផ្នែកក្តៅបំផុតនៃឆ្នាំ,” នាងនិយាយ។​​ "នេះគឺជាការអស្ចារ្យផងដែរ សំរាប់មនុស្សចាស់ទាំងឡាយ"។

កម្មវិធីជំនួយផ្សេងមួយទៀតដែល SCE ផ្តល់អោយដល់អតិថិជនដែលមានប្រាក់ចំណូលមានលក្ខណៈគ្រប់គ្រាន់ គឺហៅថា ជំនួយអត្រាអគ្គិសនីគ្រួសារ (FERA) ផ្តល់នូវការបញ្ចុះតំលៃ ១២ ភាគរយ ទៅលើវិក័យប័ត្រអគ្គិសនីប្រចាំខែ ចំពោះគ្រួសារដែលមានសមាជិកបីនាក់ ឬច្រើនជាងនេះ ដែលមានលក្ខណៈគ្រប់គ្រាន់។

ទាំងកម្មវិធី CARE និងកម្មវិធី FERA ជួយដល់អតិថិជនទាំងឡាយណាដែលមានលក្ខណៈគ្រប់គ្រាន់ អោយអាចសន្សំសំចៃដុល្លាររបស់ពួកគេ ដោយពួកគេអាចគ្រប់គ្រងយ៉ាងមានប្រសិទ្ធិភាពបានច្រើនជាងមុន ទៅលើតំលៃអគ្គិសនីរបស់ពួកគេ​ ជាមួយនឹងអត្រាបញ្ចុះតំលៃទាំងនោះ ជាពិសេសចំពោះអ្នកដែលរស់នៅអាស្រ័យលើប្រាក់ចំណូលមានកំរឹត ឬចំពោះអ្នកណាដែលចូលរួមយ៉ាងហោចណាស់ចំនួនមួយ ក្នុងចំណោមកម្មវិធីជំនួយសាធារណៈរដ្ឋាភិបាលទាំង ១០ កម្មវិធី។

មានការប៉ាន់ប្រមាណបានអោយដឹងថា មានមនុស្សប្រហែល ១.២​ លាននាក់ ដែលជាអតិថិជនរបស់ SCE បានចុះឈ្មោះជាមួយកម្មវិធី CARE និងកម្មវិធី FERA។

ហើយការផ្លាស់ប្តូរថ្មីៗនេះទៅលើគោលការណ៍ប្រាក់ចំណូល មានន័យថាអតិថិជនច្រើនជាងមុនថែមទៀតរបស់ SCE អាចនឹងមានលក្ខណៈសម្បត្តិសំរាប់ទទួលបាននូវកម្មវិធីទាំងនេះ។

“SCE ចង់ជួយដល់អតិថិជនទាំងឡាយ ហើយនឹងកម្មវិធី CARE/FERA ដែលផ្អែកលើលក្ខណៈគុណសម្បត្តិប្រាក់ចំណូល គឺនៅតែមាន ដើម្បីជួយដល់អតិថិជនទាំងឡាយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបន្ទាបនូវការប្រើប្រាស់អគ្គិសនីរបស់ពួកគេ និងវិក័យប័ត្រប្រចាំខែរបស់ពួកគេផងដែរ,” ប្រសាសន៍របស់ Mark Wallenrod, ប្រធានផ្នែកប្រតិបត្តិការកម្មវិធី នៃ SCE។ “ហើយគោលការណ៍នៃប្រាក់ចំណូល​ដែលអាចមានសិទ្ធិទទួលបាន ដែលបានចែងនាពេលថ្មីៗនេះនឹងអនុញ្ញាតិអោយ SCE អាចបំរើដល់នូវអតិថិជនកាន់តែច្រើនជាងមុន ចំពោះអ្នកដែលអាចមានសិទ្ធិទទួលបាននូវការជួយអំពីកម្មវិធីទាំងនេះ”។   

លើសពី CARE, Gonzalez ផងដែរ បានអនុវត្តនូវការអភិរក្សថាមពលដោយមានការជួយពីម្លប់នៃដើមឈើទាំងឡាយនានាក្នុងទីធ្លាសួនរបស់នាង។  ​​នាងផងដែរ បានបឹទបង្អួច​ នឹងសំណាញ់របស់នាង ដើម្បីរក្សាផ្នែកខាងក្នុងផ្ទះរបស់នាងអោយនៅមានភាពត្រជាក់ ហើយប្រើប្រាស់នូវកង្ហារដើម្បីអោយចែកចាយខ្យល់ត្រជាក់នៅក្នុងផ្ទះ ជៀសវាងបាននូវការប្រើប្រាស់នូវម៉ាស៊ីនត្រជាក់អស់រយៈពេលដ៍យូរ។

ទោះជាយ៉ាងនេះក្តី ក្នុងនាមជាអ្នកចូលរួមក្នុងកម្មវិធី CARE, Gonzalez មិនដែលបារម្មណ៍ម្តងណាឡើយ នៅពេលដែលនាងបើកប្រើប្រាស់នូវម៉ាស៊ីនត្រជាក់របស់នាង។

នាងនិយាយថា​ “កម្មវិធី គឺប្រាកដជាជួយខ្លាំងណាស់”។  “ប្រសិនបើខ្ញុំ មិនបើកដំណើរការម៉ាស៊ីនត្រជាក់ 24/7 ទេនោះ, វាធ្វើអោយវិក័យប័ត្ររបស់ខ្ញុំ ចជាងពេលបើកប្រើច្រើន ហើយវាមានការងាយស្រួសខ្លាំងណាស់ក្នុងការបង់ថ្លៃ។  វាផងដែរអាចទស្សទាយជាក់ច្បាស់ជាងមុន ដែលថាខ្ញុំនឹងមិនប្រើអោយលើសពីថវិការកំណត់ដែលខ្ញុំមានឡើយ”។

ដើម្បីបានដឹងបន្ថែមទៀត អំពីCARE/FERA នឹងអំពីគោលការណ៍ណែនាំប្រាក់ចំណូលថ្មី​ សូមទស្សនា  sce.com/billhelp ឬទូរស័ព្ទទៅកាន់លេខ 1-800-655-4555។

នារដូវក្តៅនេះ SCE ផងដែរ សូមធ្វើការផ្តល់អនុសាសន៍អោយអតិថិជនទាំងឡាយ អនុវត្តនូវការអភិរក្សថាមពលអោយបានយ៉ាងសកម្ម: 

  • កាត់បន្ថយនូវការប្រើប្រាស់ថាមពលនៅបណ្តាថ្ងៃណាដែលក្តៅនារដូវក្តៅ ចន្លោះពីម៉ោង ២ ដល់ ម៉ោង ៦ រសៀល នៅពេលណា ដែលឈានដល់ចំណុចកំពូលរបស់វា។
  • កំណត់កំដៅមិនអោយទាបជាង ៧៨ ដឺក្រេ ជាដាច់ខាតនៅពេលដែលក្តៅខ្លាំង។
  • បឹទទង់​ និងរនាំងនានា ដើម្បីរក្សាការពារនូវការចាំងថ្ងៃចំដោយផ្ទាល់ ក្នុងកំឡុងពេលក្តៅបំផុត។
  • ប្រើប្រាស់គ្រឿងសំភារៈប្រើប្រាស់នានា​​ ដូចជាម៉ាស៊ីនលាងចាន និងម៉ាស៊ីនសំងួតខោអាវ ក្នុងកំឡុងពេលព្រឹក ឬពេលម៉ោងល្ងាច។

ដើម្បីបានដឹងច្បាស់បន្ថែមទៀត អំពីមធ្យោបាយនានាក្នុងការសន្សំសំចៃ នឹងបន្ទាបវិក័យប័ត្ររបស់អ្នកនារដូវក្តៅនេះ សូមទស្សនា sce.com/coolsavings.